មានអាហារមួយចំនួនដែលអ្នកមិនគួរឲ្យកូនញ៉ាំទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន។ ដូចនេះតើអ្នកមិនគួរឲ្យកូនញ៉ាំអ្វីខ្លះទៅ?
- អ្នកមិនគួរឲ្យកូនញ៉ាំនំបុ័ង ឬនំខេកនោះទេ ព្រោះវាអាចប៉ះពាល់ដល់ការញ៉ាំអាហារទាំង៣ពេលរបស់កូន ធ្វើឲ្យគេបរិភោគមិនចូល។
- អ្នកមិនគួរឲ្យកូនញ៉ាំសាច់អាំងច្រើននោះទេ ព្រោះវាអាចធ្វើឲ្យកូនអាចប្រឈមមុខនឹងជំងឺមហារីកយ៉ាងងាយ។
- នំពងទារកញ្ចប់ក៏អ្នកមិនអាចឲ្យកូនញ៉ាំច្រើនដែរ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមរបស់កូន។
- នៅពេលដែលកូនញ៉ាំមីកញ្ចប់ច្រើន វានឹងអាចធ្វើឲ្យកូនអ្នកខ្វះកាលស្យូម ហើយថែមទាំងអាចប្រឈមមុខនឹងជំងឺខ្វះឈាមទៀតផង។
- Hotdog និងអាហារបំពងផ្សេងៗសុទ្ធតែជាអាហារដែលអាចនាំយកជំងឺមហារីកមកឲ្យកូន ដូចនេះអ្នកមិនគួរឲ្យគេញ៉ាំច្រើនទេ។
- តែទឹកដោះគោគុជក៏មិនអាចឲ្យកូនញ៉ាំដូចគ្នា ព្រោះក្រោយពេលដែលញ៉ាំរួច វាអាចធ្វើឲ្យកាលស្យូមក្នុងខ្លួនរបស់គេដំណើរការមិនល្អ៕