សព្វថ្ងៃនេះមនុស្សភាគច្រើនសុទ្ធតែរវល់ជាមួយការងាររបស់ខ្លួនគ្រប់ៗគ្នា។ ដូចនេះគួរតែធ្វើដូចម្តេចទើបអាចបន្ធូរអារម្មណ៍បាននោះ? health.com.khនឹងបង្ហាញអ្នកពីវិធីក្នុងការដោះស្រាយ។
- ក្រោយពេលដែលអ្នកចេញពីធ្វើការ អ្នកអាចទៅដើរលេងតាមសួនច្បារដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ។
- អ្នកអាចទៅអង្គុយលេងនៅកន្លែងដែលស្ងាត់ ដើម្បីឱ្យខួរក្បាលបានសម្រាកខ្លះ។
- អ្នកក៏អាចរកមិត្តភក្តិមកជជែកកំសាន្តជាមួយអ្នកក៏បាន ព្រោះវាក៏អាចធ្វើឱ្យអ្នកធូរអារម្មណ៍ដែរ។
- ការងូតទឹកក្តៅមុនពេលចូលគេងក៏អាចធ្វើឱ្យអ្នកធូរខ្លួនដែរ។
- អ្នកមិនត្រូវធ្វើការងារនិងមើលទូរទស្សន៍នៅពេលយប់ទេ ព្រោះវានឹងធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍ស្មុគស្មាញ។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីជួយអ្នកឲ្យបាត់សម្ពាធទាំងឡាយ៕