កូនភ្ញាក់រករឿងនៅពាក់កណ្តាលយប់គឺជាការលំបាកណាស់សម្រាប់អ្នកម្តាយគ្រប់រូប។ ដូចនេះ health.com.khនឹងបង្ហាញអ្នកពីវិធីដោះស្រាយ។ តើមានអ្វីខ្លះទៅ?

  1. អ្នកត្រូវតែសង្កេតមើលកូនជាមុនសិនថាតើគេមានឈឺឬមួយក៏អត់ បើគ្មាន ហើយរករឿងចង់ឱ្យអ្នកពរ អ្នកមិនត្រូវលួងទេ អ្នកត្រូវទុកឱ្យគេបាត់យំដោយខ្លួនឯង។
  2. បើគេនៅតែបន្តយំ អ្នកអាចគោះខ្នងកូនតិចៗដើម្បីឱ្យគេបន្តគេង។
  3. បើគេក្រោកឡើងអង្គុយ អ្នកមិនត្រូវលេងជាមួយគេទេ ដើម្បីឱ្យគេដឹងថានេះជាម៉ោងគេង។
  4. បើកូនអ្នកលើសពី៦ខែ អ្នកត្រូវតែកំណត់ម៉ោងឱ្យគេគេង ហើយជាពិសេសពេលថ្ងៃ អ្នកមិនត្រូវឱ្យគេគេងច្រើននោះទេ។
  5. ពេលថ្ងៃអ្នកត្រូវឱ្យគេកម្រើកឱ្យបានច្រើន ទើបពេលយប់គេគេងលក់ស្រួល។
  6. អ្នកអាចឱបកូនគេងបាន ព្រោះដើម្បីឱ្យគេមានភាពកក់ក្តៅ នោះកូននឹងគេងលក់ស្រួលជាមិនខាន។ ដូចនេះ អ្នកអាចសាកល្បងតាមវិធីទាំងនេះបាន ដើម្បីឲ្យកូនអាចគេងបន្ត មិនរករឿងច្រើន៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង