ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីវិធីលាងមុខដែលធ្វើឲ្យមុខអ្នកស្អាតខ្លាំង។ តើមានវិធីអ្វីខ្លះ?
- ដំបូងអ្នកត្រូវយកទឹកក្តៅអ៊ុនៗមកលុបបំបាត់ជាតិខ្លាញ់លើមុខសិន។
- បន្ទាប់មកអ្នកត្រូវយកFormលាងមុខមកច្របាច់ដាក់លើដៃ ហើយវៃឱ្យចេញពពុះទើបដាក់លើមុខធ្វើការសម្អាតមុខ។
- បន្ទាប់មកទៀត អ្នកត្រូវធ្វើការម៉ាស្សាថ្នមៗចំនួន១៥ដងដល់ពពុះពេញមុខ ទើបលាងសម្អាតចេញ។
- ចំនុចចុងក្រោយអ្នកត្រូវតែយកទឹកត្រជាក់មកលាង២០ដង ហើយយកកន្សែងមកជ្រលក់ទឹកត្រជាក់មកដាក់ស្អំលើមុខ ដើម្បីឱ្យរន្ធញើសបិទ ទើបមិនធ្វើឱ្យអ្នកឡើងមុន។ ដូចនេះ អ្នកគួរតែលុបមុខតាមវិធីទាំងនេះ ដើម្បីរក្សាមុខអ្នកឲ្យស្អាត៕