Join with Health.com.kh on Telegram

ចង់ឱ្យរោមចិញ្ចើមដុះក្រាស់មិនពិបាកឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិជួយឱ្យរោមភ្នែកដុះក្រាស់ ៖

១. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់លាបប្រេងដូងលើរោមចិញ្ចើម។ រងចាំសម្រាប់រយៈពេលពេញមួយយប់ សឹមលាងសម្អាតមុខចេញនៅពេលព្រឹកជាការស្រេច។ អនុ​វត្តជាប្រចារហូតទទួលបានលទ្ធផលគាប់ចិត្ត។

២. ប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងអូលីវលើរោមចិញ្ចើមជាប្រចាំ។

៣. ស៊ុត

គោះស៊ុត ១ គ្រាប់ និងប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់លាបលើរោមចិញ្ចើម។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកបានទទួលទានអាហារសម្បូរជាតិប្រូតេអ៊ីនគ្រប់គ្រាន់ផងដែរដោយឬសនៃរោមនិងសក់ត្រូវការប្រូតេអ៊ីនដើម្បីលូតលាស់។

៤. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះក្រូចឆ្មារដុសលើរោមចិញ្ចើម (ត្រូវប្រយ័ត្នកុំឱ្យចូលភ្នែក)។

៥. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើបន្តិចលើរោមចិញ្ចើមដោយប្រយ័ត្ន (កុំឱ្យហូរចូលភ្នែក) រហូតដល់វាស្រូបចូលអស់ជាការស្រេច។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលល្អប្រសើរ។

៦. ទឹកខ្ទឹមបារាំងស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំខ្ទឹមបារាំង ១មើមតូចឱ្យក្លាយជាល្បាយខាប់ៗ សឹមពូតយកទឹក។ បន្ទាប់មកលាយទឹកក្រូចឆ្មារស្រស់ពី ១ស្លាបព្រាបាយជាមួយទឹកធម្មតាពី ២ ទៅ ៣ស្លាបព្រាបាយ រួចទុកមួយឡែកសិន។ ជាបន្តត្រូវប្រើប្រាស់សំឡីត្បារត្រចៀកជ្រលក់លាបទឹកខ្ទឹមបារាំងស្រស់លើរោមភ្នែក និងរងចាំសម្រាប់រយៈពេល ១ម៉ោង សឹមប្រើប្រាស់ដុំសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារលាយទឹកជូតសម្អាតចេញ។ អនុវត្ត ៤ថ្ងៃក្នុងមួយសប្តាហ៍។

៧. ផ្នែកពណ៌លឿងនៃស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌លឿងនៃស៊ុតឱ្យសព្វ បន្ទាប់មកសឹមប្រើប្រាស់ជក់តូចមួយ ឬសំឡីត្បារត្រចៀកជ្រលក់លាបស៊ុតលើរោមចិញ្ចើម។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។ ដូច្នេះដើម្បីជាការប្រសើរប្រសិនបើអ្នកមានស្បែកងាយនឹងកើតមុន ចូរចៀសវាងរូបមន្តនេះ៕