Join with Health.com.kh on Telegram

អាការៈពុលអាហារកម្រិតស្រាលមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទើបឆាប់ធូរស្បើយ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិព្យាបាលអាការៈពុលអាហារ ៖

១. ខ្ទឹមស

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបកសំបកខ្ទឹមសពី ២ ទៅ ៣កំពឹស រួចទំពារទទួលទាន។ អ្នកក៏អាចចិញ្ច្រាំខ្ទឹមសឱ្យម៉ដ្ឋសិន រួចទទួលទានលាយជាមួយទឹកឃ្មុំ។

២. ខ្ញី

ចូរទទួលទានតែខ្ញីមួយពែងក្រោយពេលអាហារដើម្បីសម្រួលការរំលាយអាហារនិងបំបាត់អាការៈពុលអាហារឆាប់រហ័ស។ អ្នកក៏អាចលាយទឹកខ្ញីស្រស់ប៉ុន្មានដំណក់ក្នុងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេនិងទទួលទានឱ្យពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃរហូតដល់អាការៈធូរស្បើយ។

៣. ចេក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានចេក ឬកិនវាជាមួយទឹកដោះគោស្រស់ រួចសឹមបរិភោគឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃ។

៤. ក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករសបន្តិចក្នុងទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេនិងទទួលទានឱ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។ អ្នកក៏អាចទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗរួចទទួលទានពេញមួយថ្ងៃផងដែរដើម្បីបំបាត់អាការៈពុលអាហារឆាប់រហ័ស។

៥. តែផ្កា Chamomile 

ភេសជ្ជៈនេះល្អណាស់សម្រាប់សម្រួលប្រព័ន្ធរំលាយអាហារ បំបាត់អាការៈចុករមួលក្នុងពោះ និងក្អួត។ អ្នកអាចទទួលទានតែផ្កា Chamomile មុនពេលចូលគេង។

៦. ទឹក 

រាគជាអាការៈទូទៅបំផុតមួយកើតឡើងកំឡុងពេលពុលអាហារ។ ខណៈពេលនេះរាងកាយបាត់បង់ជាតិទឹកច្រើន ហើយនឹងជួបប្រទះបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយជាក់ជាមិនខាន។ ដូច្នេះការទទួលទានទឹក​បានច្រើនគ្រប់គ្រាន់ជួយរាងកាយឲ្យជៀសផុតពីបញ្ហាខ្សោះជាតិទឹក។ វាក៏ជួយកម្ចាត់ជាតិពុល និងបាក់តេរីមិនល្អ ហើយជួយឲ្យអ្នកធូរស្បើយពីអាការៈពុលបានលឿនផងដែរ។

សម្គាល់ៈ អ្នកក៏ចាំបាច់ត្រូវចៀសវាងអាហារមួយចំនួនខាងក្រោមផងដែរ​៖

  • គ្រឿងស្រវឹង
  • កាហ្វេអ៊ីន
  • អាហារហឹរ
  • ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
  • អាហារសម្បូរខ្លាញ់ ឬអាហារចៀនបំពង
  • នីកូទីន
  • អាហារកែច្នៃ៕