ចេកលក្ខណ៍ជាធម្មតាមានពណ៌ក្រហមនៅពេលទុំ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាភាគច្រើននៃពួកយើងស្គាល់ និងឧស្សាហ៍ទទួលទានផ្លែឈើនេះ ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាវាអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាពនិងសម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានផ្លែចេកលក្ខណ៍ ៖

១. មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម

ចេកលក្ខណ៍ទំហំកណ្ដាល ឬខ្នាតមធ្យមប្រមាណ ១០០ក្រាមមានផ្ទុកជាតិទឹកដល់ទៅ ៧៥ភាគរយឯណោះ។ បន្ថែមពីនេះចេកលក្ខណ៍មានផ្ទុកជាតិខ្លាញ់ទាប ប៉ុន្តែជាតិសសៃខ្ពស់។ វាក៏ជាប្រភពដ៏ល្អនៃកាបូអ៊ីដ្រាតសុខភាពល្អរួមបញ្ចូលទាំង sucrose និង fructose។ ការទទួលទានផ្លែចេកនេះ គឺល្អណាស់សម្រាប់បង្កើនថាមពលរាងកាយភ្លាមៗ។ ម្យ៉ាងវិញទៀតចេកលក្ខណ៍ក៏មានផ្ទុកសម្បូរទៅដោយជាតិរ៉ែសំខាន់ៗដូចជាប៉ូតាស្យូម, ម៉ាញ៉េស្យូម, ផូស្វ័រ, កាល់ស្យូម និងជាតិដែកដែលជួយរក្សាតុល្យភាពអេឡីចត្រូលីត្រសុខភាពល្អ។ ចេកលក្ខណ៍ក៏មានផ្ទុកវីតាមីន C សារធាតុ boflavin, សារធាតុ niacin វីតាមីន B6 សារធាតុ folate និងសារធាតុ choline ព្រមទាំងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតដូចជា beta-carotene, សារធាតុ lutein និងសារធាតុ zeaxanthin ផងដែរ។

២. លក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម

ចេកលក្ខណ៍ ឬចេកក្រហមមានផ្ទុកសម្បូរទៅដោយសារធាតុ phenols និង vitamin C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល។ ជាលទ្ធផលរ៉ាឌីកាល់សេរីដែលបង្កការបំផ្លាញដល់កោសិកាត្រូវបានកម្ចាត់ ហើយហានិភ័យនៃជំងឺជាច្រើនដូចជាទឹកនោមផ្អែម, ជំងឺសសៃឈាមបេះដូង និងជំងឺមហារីកត្រូវបានកាត់បន្ថយ។

៣. ជួយបញ្ចុះសម្ពាធឈាម

ចេកលក្ខណ៍មានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងកម្រិតនៃសម្ពាធឈាម ហើយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង។ សម្រាប់អ្នកជំងឺលើសសម្ពាធឈាម គួរព្យាយាមរួមបញ្ចូលអាហារសម្បូរជាតិប៉ូតាស្យូមក្នុងរបបអាហារប្រចាំថ្ងៃ។

៤. ល្អសម្រាប់សុខភាពភ្នែក

ចេកលក្ខណ៍មានផ្ទុកសម្បូរទៅដោយសារធាតុ lutein និងសារធាតុ zeaxanthin ដែលជួយការពារភ្នែកប្រឆាំងការជំងឺខ្សោយភ្នែកពាក់ព័ន្ធនឹងអាយុ។ ចេកពណ៌ក្រហមមានផ្ទុកសារធាតុ beta-carotenoids ដែលបំលែងជាវីតាមីន A ក្នុងរាងកាយល្អសម្រាប់ពង្រឹងសុខភាពភ្នែក និងការមើលឃើញ។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

ចេកលក្ខណ៍ក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយគួរឱ្យកត់សម្គាល់។ វាជាប្រភពដ៏ប្រសើរនៃវីតាមីន C និងវីតាមីន B6 ដែលចាំបាច់សម្រាប់ជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ។

៦. សម្រួលប្រព័ន្ធរំលាយអាហារ

នេះក៏ព្រោះតែចេកលក្ខណ៍មានផ្ទុកសម្បូរទៅដោយជាតិសសៃ និងលក្ខណៈសម្បត្តិប្រូបាយអូទិក។ បន្ថែមពីនេះចេកលក្ខណ៍ក៏មានផ្ទុកសារធាតុ oligosaccharides ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយផងដែរ។

៧. ជួយឱ្យស្បែកភ្លឺរលោងជាងមុន

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសាច់ចេកលក្ខណ៍ទុំ ១ផ្លែឱ្យម៉ដ្ឋ បន្ទាប់សឹមបន្ទាប់ទឹកឃ្មុំ ១ស្លាបព្រាបាយចូល និងកូរឱ្យក្លាយជាល្បាយម៉ដ្ឋខាប់។ យលាបល្បាយលើស្បែក និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញ។ អនុ​វត្តម្ដងជាប្រចាំ។

៧. ប្រើជាក្រែមបន្ទន់សក់បែបធម្មជាតិ

អ្វីដែលអ្នកត្រូវធ្វើ គឹគ្រាន់តែកិនលាយសាច់ចេកលក្ខណ៍ទុំ ១ផ្លែ ជាមួយទឹកក្រូចឆ្មារស្រសពី ២ ទៅ ៣ដំណក់, ប្រេងអូលីវ ១ស្លាបព្រាកាហ្វេ និងយ៉ាអួរ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នាក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើសក់ពីគល់ដល់ចុង និងរងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញ។ អនុវត្តសារឡើងវិញឱ្យបាន ៣ដងក្នុងមួយសប្តាហ៍៕