ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីអាការៈដែលបង្ហាញថាសុខភាពអ្នកកំពុងតែមានបញ្ហា។ តើមានអ្វីខ្លះទៅ?

  1. ប្រសិនជាអ្នកក្រោកពីគេង ហើយរាងកាយអ្នកប្រែជាហើម អ្នកគួរតែប្រយ័ត្នពីក្រលៀន និងបេះដូងរបស់អ្នក ព្រោះវាអាចកើតមានបញ្ហា។ ដូចនេះ អ្នកគួរតែទៅពិនិត្យពេលដែលអាការៈនេះកើតឡើងញឹកញាប់។
  2. បើអ្នកគេងមិនទាន់ដល់ម៉ោង៤ និង៥ ហើយក្រោកពីគេងភ្លាម ដោយពិបាកគេងលក់វិញ ហើយកើតមានអារម្មណ៍មួលម៉ៅ និងនឿយហត់ខ្លាំង នោះអ្នកគួរតែប្រយ័ត្នពីជំងឺសរសៃប្រសាទ ដោយរក្សាអារម្មណ៍អ្នកឲ្យបានស្ងប់។
  3. ប្រសិនជាអ្នកមានអារម្មណ៍ថាឃ្លានខ្លាំងក្នុងម៉ោង៤ ឬ៥ព្រឹក ដោយកើតមានអាការៈមិនស្រួលពេញរាងកាយ ថែមទាំងស្រេកទឹកខ្លាំង មានន័យថាអ្នកអាចប្រឈមមុខនឹងជំងឺទឹកនោមផ្អែម។ ដូចនេះ អ្នកគួរតែទៅពិនិត្យឲ្យបានដឹង ទើបអាចព្យាបាលបានទាន់ពេល។
  4. បើព្រឹកឡើង អ្នកក្រោកឡើងមានអារម្មណ៍ថាចង់ក្អួត មិនស្រួលក្នុងខ្លួនសោះ អ្នកគួរតែប្រយ័ត្នពីជំងឺរលាកក្រពះ និងថ្លើម។ ដូចនេះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យ ទើបអាចដឹងពីអាការៈនៃជំងឺរបស់អ្នក៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង