ប្រសិនជាអ្នកចង់ដឹងថាកូនអ្នកមានអត្តចរិតបែបណា អ្នកអាចមើលតាមរយៈការគេងរបស់គេបាន ព្រោះវាបញ្ចេញតាមរយៈនេះ។ ដូចនេះតើកូនដែលមានទម្លាប់គេងរមូលចូលគ្នាមានអត្ថចរិតបែបណាទៅ?
នៅពេលដែលកូនគេងមួយចំហៀងខ្លួន ហើយដៃ និងជើងរមូលចូលគ្នាដូចពេលដែលគេនៅក្នុងពោះរបស់អ្នក ជាកូនដែលមានភាពមាំនៅខាងក្រៅ ប៉ុន្តែក្នុងចិត្តបែរជាឆាប់ប្រតិកម្មទៅវិញ។ នៅពេលដែលគេឃើញមនុស្សប្លែកមុខ គេអាចមានភាពអៀនខ្មាសដំបូង ប៉ុន្តែគេក៏ឆាប់ត្រឡប់មកសភាពដើមវិញដែរ។ ជាធម្មតា កូនដែលគេងបែបនេះជាកូនដែលខ្វះអារម្មណ៍សុវត្ថិភាពក្នុងខ្លួន ហើយមានភាពទន់ខ្សោយ។ ម្យ៉ាងទៀតគេជាក្មេងដែលពុំសូវមានភាពឯករាជ្យចំពោះខ្លួនឯងទេ ដោយតែងតែពឹងផ្អែកលើមនុស្សដែលស្និទ្ធជាមួយគេ ហើយប្រសិនជាគេជួបនឹងអ្វីដែលលំបាក គេអាចជ្រើសរើសគេចវេស ដោយមិនហ៊ានប្រឈមមុខឡើយ៕