អំឡុង​ពេល​នៃ​ជំងឺ​មួយ​ចំនួន​, បាក់តេរី និង​មេរោគ​ផ្សិត​ដែល​បង្ក​អោយ​ឆ្លង​មួយ​ចំនួន​អាច​រាតត្បាត​ចូល​ទៅ​ក្នុង​ចរន្តឈាម និង​រាលដាល​ទៅ​កាន់​ផ្នែក​ដទៃ​ទៀត​នៃ​ខ្លួន​, ដែល​ទៅ​ឆ្ងាយ​ពី​កន្លែង​ដែល​បង្ក​ជា​មេរោគ​ដំបូង​។ វត្តមាន​របស់​ពួក​វា​នៅ​ក្នុង​ឈាម​ជា​ធម្មតា​មាន​ន័យ​ថា កុមារ​មានការ​ឆ្លង​មេរោគ​ធ្ងន់ធ្ងរ​។

ជា​ធម្មតា ការ​ឆ្លង​មេរោគ​ជា​ទូទៅ​បណ្តាល​អោយ​ចង្វាក់បេះដូង​លោត​ញាប់​, ក្តៅខ្លួន​ខ្លាំង និង​បង្កើន​កោសិកា​គ្រាប់​ឈាមស​។

ការ​យក​ឈាម​ទៅ​បណ្តុះ​មេរោគ​អាច​បង្ហាញ​ពី​ចំនួន​នៃ​ការ​ឆ្លង​មេរោគ ឬ​បញ្ហា​ដូច​ជា ជំងឺ​រលាក​ស្រោម​បេះដូង​ជាដើម​, ដែល​មាន​សភាព​ធ្ងន់ធ្ងរ និង​ធ្វើ​អោយ​មាន​បញ្ហា​រហូត​ដល់​គម្រាមកំហែង​អាយុជីវិត​ដែល​កើត​មាន​ឡើង​នៅ​ពេល​ដែល​បាក់តេរី​នៅ​ក្នុង​ចរន្តឈាម​ជាប់​ទៅ​នឹង​ប្រឹស​នៃ​បេះដូង​។

ការ​យក​ឈាម​ទៅ​បណ្តុះ​មេរោគ​ក៏​អាច​រក​មើល​ពី​មេរោគ​ដែល​បង្ក​អោយ​មាន​ឆ្លង​មេរោគ​ដូច​ជា ជំងឺ​រលាក​ឆ្អឹង និង​សាច់ដុំ​, ជា​ការ​រលាក​ឆ្អឹង​ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​មេរោគ Staphylococcus aureus និង​ជំងឺ​រលាក​កោសិកា​ដែល​ជា​ការ​ឆ្លង​មេរោគ​លើ​ស្បែក​ដែល​ទាក់ទង​ទៅ​នឹង​តំបន់​នៃ​ជាលិកា​ដែល​នៅ​ក្រោម​ស្បែក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង