ប្រសិនជាអ្នកចង់មានកូន អ្នកគួរតែថែរក្សាស្ពែម៉ាតូសូអ៊ីតអ្នកឲ្យមានសុខភាពល្អ។ ដូចនេះ តើគួរតែធ្វើបែបណាទៅ?

1. បើអ្នកចង់ឲ្យស្ពែម៉ាតូសូអ៊ីតអ្នកមានសុខភាពល្អ អ្នកគួរតែបរិភោគគ្រប់មុខ ដោយមិនគួររើសអាហារនោះទេ។ ប្រសិនជាអ្នកមិនពិសារគ្រប់មុខ នោះអ្នកនឹងមិនងាយមានកូនឡើយ ព្រោះស្ពែម៉ាតូសូអ៊ីតអ្នកទន់ខ្សោយ ដោយមិនអាចហែលទៅបង្កកំណើតបានឡើយ។

2. ស្រា និងបារីអ្នកគួរតែចៀសឲ្យឆ្ងាយ ព្រោះវាអាចសម្លាប់ស្ពែម៉ាតូសូអ៊ីតអ្នកឲ្យងាប់អស់។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នក ធ្វើឲ្យអ្នកមិនមានកូនឡើយ។ ទោះបីជាអ្នកមាន ក៏កូននោះលូតលាស់មិនគ្រប់ជ្រុងជ្រោយដែរ។ ដូចនេះ អ្នកគួរតែគេចឲ្យឆ្ងាយឲ្យលឿនជាទីបំផុត។

3. អ្នកមិនគួរតែងប្រើថ្នាំផ្តេសផ្តាសឡើយ ជាពិសេសថ្នាំផ្សាសតែម្តង ព្រោះវាអាចបង្អាក់មិនឲ្យស្ពែម៉ាតូសូអ៊ីតដំណើរការបានល្អឡើយ ដោយអាចបំផ្លាញអស់ក៏មានដែរ។ ដូចនេះ អ្នកគួរតែប្រើថ្នាំដែលមានវេជ្ជបញ្ជាឲ្យបានត្រឹមត្រូវ ទើបអ្នកអាចការពារមេជីវិតឈ្មោលបាន។

4. អ្នកមិនគួរនៅក្នុងកន្លែងដែលមានសីតុណ្ហភាពខ្ពស់យូរទេ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ស្ពែម៉ាតូសូអ៊ីតរបស់អ្នក។ ដូចនេះ អ្នកគួរតែនៅក្នុងកន្លែងដែលត្រជាក់ ទើបអាចធ្វើឲ្យអ្នកអាចបង្កកំណើតបានជោគជ័យ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង