Join with Health.com.kh on Telegram

ស្នាមជ្រីវជ្រួញជាផ្នែកមួយនៃដំណើរការភាពចាស់តាមវ័យរបស់ស្បែក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាភាគច្រើននៃពួកយើងតែងស្វែងរកនូវវិធីដើម្បីបន្ថយការលេចចេញនូវរូបរាងនៃស្នាមជ្រីវជ្រួញ។ តើអ្នកធ្លាប់ដឹងទេថាគន្លឹះមួយចំនួនអាចជួយបន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញលើស្បែក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហាស្នាមជ្រីវជ្រួញ ៖

១. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងក្រោមភ្នែកនិងតំបន់ស្បែកផ្សេងទៀតដែលបញ្ហាឡើងស្នាមជ្រីវជ្រួញសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រងចាំសម្រាប់រយៈពេលពេញមួយយប់ជាការស្រេច។ អ្នកគួរព្យាយាមអនុវត្តឱ្យបានរាល់យប់មុនចូលគេង។

២. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកតាមក្រោយ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។

៣. ផ្នែកពណ៌សនៃស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកផ្នែកពណ៌សនៃស៊ុតមួយគ្រាប់ឱ្យសព្វ រួចសឹមលាបម៉ាស្សាលើស្បែក។ រងចាំរហូតដល់ស្ងួតទាំងស្រុងសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានម្ដង ឬ ២ដងក្នុងមួយសប្តាហ៍។

៤. ផ្លែបឺរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរទុំ ១ផ្លែឱ្យម៉ដ្ឋបន្ទាប់មកសឹមលាបលើស្បែករយៈពេលពី ២០ ទៅ ៣០នាទីមុនពេលងូតទឹក។ អនុវត្តឱ្យបានម្ដង ឬ២ដងក្នុងមួយសប្តាហ៍។

៥. ប្រទាលកន្ទុយក្រពើលាយផ្នែកពណ៌សនៃស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាបាយជាមួយផ្នែកពណ៌សនៃស៊ុត ១គ្រាប់ឱ្យសព្វចូលគ្នា។ រងចាំសម្រាប់រយៈបេល ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។

៦. ល្ហុងនិងផ្លែចេក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយល្ហុងទុំ ១ដុំតូចជាមួយចេកទុំ ១ផ្លែឱ្យសព្វចូលគ្នា។ លាបល្បាយលើស្នាមជ្រីវជ្រួញ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទីសិន សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តឱ្យបានម្ដង ឬ២ដងក្នុងមួយសប្តាហ៍៕