ប៉ុន្មានឆ្នាំមកនេះ ស្រ្តីមានផ្ទៃពោះ ឆ្មប និងគ្រូពេទ្យមួយចំនួនបានណែនាំថា ការរួមភេទនៅជិតចុងបញ្ចប់នៃការមានផ្ទៃពោះ ប្រហែលជាអាចជួយដល់ការចាប់ផ្តើមនៃការសម្រាលកូន។
ទ្រឹស្តីមួយបានបង្ហាញថា អ័រម៉ូនមានវត្តមាននៅក្នុងទឹកកាម (prostaglandins) និងការកន្ត្រាក់នៃការឈានដល់ចំណុចកំពូលបានធ្វើឲ្យរំញោចដល់កស្បូន។ ប៉ុន្តែ ការស្រាវជ្រាវមិនបានបង្ហាញពីតំណភ្ជាប់បែបនេះទេ។
ជាការពិត ការស្រាវជ្រាវបានបង្ហាញថា ស្រ្ដីដែលរួមភេទនៅក្នុងសប្តាហ៍ចុងក្រោយនៃការមានផ្ទៃពោះ បានសម្រាលកូនពីរបីថ្ងៃយឺតជាងស្ត្រីដែលមិនរួមភេទ។ (លទ្ធផលនៃការសិក្សាទាំងនេះមិនមានន័យថា ការរួមភេទ ពន្យារពេលការសម្រាលកូននោះទេ ប៉ុន្តែ ការស្រាវជ្រាវបន្ថែមទៅភស្តុតាងដែលថាការរួមភេទ និងការសម្រាលកូន ប្រហែលជាមិនជាប់ទាក់ទង)។
វាមិនមានអ្វីទាស់ខុសនោះទេ ដែលស្ត្រីរួមភេទក្នុងអំឡុងពេលមានផ្ទៃពោះដែលមានសុខភាពល្អមិនមានបញ្ហា – រហូតដល់ពេលដែលនាងបែកទឹកភ្លោះ៕