តើអ្វីទៅជាជំងឺរលាកស្រោមខួរក្បាល?

ជំងឺរលាកស្រោមខួរក្បាលច្រើនតែមានរោគសញ្ញាសម្គាល់ដូចជា ក្តៅខ្លួន ឈឺក្បាល និងរឹងក (Hallmark)។ ភាគច្រើនករណីរលាកស្រោមខួរក្បាលបណ្តាលមកពីការបង្ករោគដោយវីរុស ប៉ុន្តែក៏អាចបណ្តាលមកពីបាក់តេរី និងមេរោគផ្សិតដែរ។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

ដោយអាស្រ័យទៅតាមមូលហេតុរបស់វា ធ្វើឱ្យជំងឺរលាកស្រោមខួរក្បាល​អាចនឹងធូរស្រាល​វិញដោយខ្លួនឯងក្នុងរយៈពេលពីរសប្តាហ៍ ឬត្រូវការប្រើថ្នាំផ្សះព្យាបាលជាបន្ទាន់។

បើសិនជាអ្នកសង្ស័យថា អ្នក ឬនរណាម្នាក់ក្នុងគ្រួសារមានជំងឺរលាកស្រោមខួរក្បាល ចូរស្វែងរកការព្យាបាលភ្លាមៗ។ ការព្យាបាលជំងឺរលាកស្រោមខួរក្បាលដោយបាក់តេរីទាន់ពេលវេលាអាចបង្ការផលវិបាកធ្ងន់ធ្ងរបាន។

[/expander_maker]

ពេលណាដែលគេសង្ស័យថាមានជំងឺរលាកស្រោមខួរក្បាល?

វាពិតជារឿងមួយងាយនឹងច្រឡំនឹងជំងឺផ្តាសាយធំណាស់នៅពេលចេញរោគសញ្ញាជំងឺរលាកស្រោមខួរក្បាលដំណាក់កាលដំបូង។ សញ្ញារបស់ជំងឺនេះអាចនឹងកើតមានក្នុងរយៈពេលច្រើនម៉ោង ឬមួយ ឬពីរថ្ងៃក្រោយពីឆ្លងរួច។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

អាការៈដែលកើតលើក្មេងអាយុចាប់ពី ២ឆ្នាំឡើងទៅ៖

  • ក្តៅខ្លួនខ្លាំងភ្លាមៗ
  • ឈឺក្បាលខ្លាំង
  • រឹងក
  • ក្អួត ឬចង្អោរពេលឈឺក្បាល
  • វង្វេងវង្វាន់ ឬពិបាកផ្ចង់អារម្មណ៍
  • ប្រកាច់
  • ងងុយគេង ឬពិបាកភ្ញាក់ពីគេង
  • ខ្លាចពន្លឺ
  • មិនឃ្លានអាហារ
  • ករណីខ្លះមានកន្ទួលលើស្បែកដែរ។

[/expander_maker]

សញ្ញាលើទារកទើបកើត

ទារកទើបនឹងកើតប្រហែលជាមិនបង្ហាញរោគសញ្ញាឱ្យចំថា ឈឺក្បាល ឬរឹងកឡើយ។ ប៉ុន្តែសញ្ញារបស់វាស្ថិតក្នុងវ័យបែបនេះអាចមានដែរដូចជា៖

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

  • ក្តៅខ្លួនខ្លាំង
  • យំមិនឈប់
  • ងងុយគេងខ្លាំង
  • សន្លឹម
  • បៅមិនកើត
  • ប៉ោងបង្ហើយ
  • រឹងខ្លួន និងរឹងក។

ទារកដែលមានជំងឺរលាកស្រោមខួរប្រហែលជាពិបាកនឹងមានភាពស្រួលខ្លួនណាស់ ហើយអាចនឹងយំខ្លាំងនៅពេលលើកគេពរ។

[/expander_maker]

ជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយសារអ្វី?

ការបង្ករោគដោយវីរុសគឺជាមូលហេតុភាគច្រើននៃការរលាកស្រោមខួរក្បាល បន្ទាប់មកគឺការបង្ករោគដោយបាក់តេរី និងអ្វីដែលកម្រនោះគឺការបង្ករោគដោយមេរោគផ្សិត។ ដោយសារតែការបង្ករោគដោយបាក់តេរីអាចជារឿងគំរាមហែងដល់អាយុជីវិត ការសម្គាល់ដឹងទៅលើមូលហេតុរបស់វាគឺជារឿងសំខាន់។

ការរលាកស្រោមខួរក្បាលដោយសារតែបាក់តេរី

បាក់តេរីចូលទៅក្នុងចរន្តឈាម និងធ្វើដំណើរទៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង ធ្វើឲ្យមានការរលាកស្រោមខួរក្បាលដោយបាក់តេរីស្រួចស្រាវ។ ប៉ុន្តែរឿងនេះក៏កើតឡើងនៅពេលបាក់តេរីចូលទៅក្នុងស្រោមខួរក្បាលដោយផ្ទាល់ដែរ។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

រឿងនេះបង្កឡើងដោយការបង្ករោគក្នុងត្រចៀក ឬប្រហោងឆ្អឹងនៅមុខ ការបាក់បែកលលាដ៍ក្បាល ឬការវះកាត់មួយចំនួន (កម្រ)។ ខាងក្រោមនេះគឺជាបាក់តេរីដែលត្រូវបានគេរកឃើញថាជាដើមហេតុនៃជំងឺរលាកស្រោមខួរក្បាលញឹកញាប់បំផុត៖

  • Streptococcus Pneumoniae (Pneumococcus)
  • Neisseria Meningitidis (Meningococcus)
  • Haemophilus Influenza (Haemophilus)
  • Listeria Monocytogenes (Listeria)

[/expander_maker]

ការរលាកស្រោមខួរក្បាលដោយសារវីរុស

ការរលាកស្រោមខួរក្បាលដោយសារវីរុស អាចជាទៅវិញដោយខ្លួនឯង។ ករណីភាគច្រើនគឺបង្កឡើងដោយវីរុសមួយក្រុមឈ្មោះថា Enteroviruses ដែលវាច្រើនតែកើតឡើងនៅរដូវក្តៅ។ វីរុសដូចជា Herpes Simplex Virus, HIV, Mump, West Nile Virus និងផ្សេងៗទៀតក៏ធ្វើឲ្យរលាកស្រោមខួរក្បាលដែរ។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

ការរលាកស្រោមខួរក្បាលរ៉ាំរ៉ៃ

មេរោគដែលលូតលាស់យឺត (ដូចជាមេរោគផ្សិត និង Mycobacterium Tuberculosis) ដែលជ្រៀតចូលទៅក្នុងភ្នាស និងទឹកនៅជុំវិញខួរក្បាលអាចធ្វើឲ្យមានការរលាកស្រោមខួរក្បាលរ៉ាំរ៉ៃបាន។ ការរលាកស្រោមខួរក្បាលរ៉ាំរ៉ៃកើតឡើងរយៈពេលចាប់ពីពីរសប្តាហ៍ឡើងទៅ។ រោគសញ្ញានៃជំងឺរលាកស្រោមខួរក្បាលរ៉ាំរ៉ៃមានដូចជា ឈឺក្បាល ក្តៅខ្លួន ក្អួត និងគិតអ្វីមិនចេញ ដែលវាស្រដៀងគ្នានឹងការរលាកស្រោមខួរក្បាលស្រួចស្រាវដែរ។

ការរលាកស្រោមខួរក្បាលដោយសារមេរោគផ្សិត

ការរលាកស្រោមខួរក្បាលប្រភេទនេះគឺមិនកើតឡើងញឹកញាប់ទេ ហើយក៏ជាមូលហេតុធ្វើឲ្យរលាកស្រោមខួរក្បាលរ៉ាំរ៉ៃបានដែរ។ វាប្រហែលជាស្រដៀងគ្នានឹងការរលាកស្រោមខួរក្បាលដោយសារបាក់តេរីស្រួចស្រាវដែរ។ ការរលាកស្រោមខួរក្បាលដោយសារមេរោគផ្សិតមិនចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតឡើយ។ ការរលាកស្រោមខួរក្បាលដោយសារតែមេរោគផ្សិត Crytococcus គឺជាជំងឺដែលកើតឡើងលើអ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយដូចជាជំងឺអេដស៍ជាដើម។ វាគឺជាជំងឺមួយដែលគមំរាមកំហែងដល់អាយុជីវិត បើសិនជាមិនមានការព្យាបាលជាមួយថ្នាំប្រឆាំងមេរោគផ្សិតទេនោះ។

[/expander_maker]

មូលហេតុរលាកស្រោមខួរក្បាលផ្សេងៗទៀត

ការរលាកស្រោមខួរក្បាលក៏អាចបណ្តាលមកពីមូលហេតុមិនមែនជាការឆ្លងជំងឺដែរ ដូចជា ការប្រតិកម្មនឹងសារធាតុគីមី ប្រតិកម្មអាឡែហ្សីថ្នាំ មហារីកមួយចំនួន និងជំងឺរលាកផ្សេងៗទៀត។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

កត្តាប្រឈមមុខ

កត្តាប្រឈមនឹងជំងឺរលាកស្រោមខួរក្បាលមានដូចជា៖

  • ការមិនបានចាក់វ៉ាក់សាំងការពារជំងឺតាំងពីក្មេង
  • អាយុក្រោម ៥ឆ្នាំ ឬក្រោម ២០ឆ្នាំ
  • រស់នៅក្នុងមជ្ឈដ្ឋានមានជំងឺឆ្លងច្រើនជាពិសេសជំងឺរលាកស្រោមខួរក្បាលតែម្តង
  • ស្រ្តីមានផ្ទៃពោះ
  • អ្នកមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

[/expander_maker]

ធ្វើដូចម្តេចដើម្បីកុំឲ្យកើតជំងឺរលាកស្រោមខួរក្បាល?

បាក់តេរី ឬវីរុសញឹកញាប់ដែលអាចធ្វើឲ្យមានជំងឺរលាកស្រោមខួរក្បាលអាចរាលដាលតាមរយៈការក្អក កណ្តាស ថើប ឬប្រើប្រាស់សម្ភារៈផ្ទះបាយជាមួយគ្នា ច្រាសដុសធ្មេញរួមគ្នា ឬជក់បារី។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

ខាងក្រោមនេះគឺជាវិធានការដែលអាចជួយបង្ការជំងឺរលាកស្រោមខួរក្បាលបាន៖

  • លាងសម្អាតដៃឲ្យបានស្អាតល្អ៖ ការលាងសម្អាតដៃបានស្អាតនឹងជួយការពារការឆ្លងមេរោគ។ ចូរបង្រៀនកូនអ្នកឲ្យចេះលាងសម្អាតដៃញឹកញាប់ ជាពិសេសមុនពេល និងក្រោយពេលចេញពីបន្ទប់ទឹក ចំនាយពេលវេលានៅកន្លែងមានមនុស្សច្រើន ឬនៅជាមួយសត្វ។
  • អនុវត្តអនាម័យល្អ៖ មិនត្រូវចែករំលែកភេសជ្ជ អាហារ ទុយោបឺត សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ក្រែមលាបមាត់ ឬច្រាសដុសធ្មេញជាមួយអ្នកដទៃឡើយ។ ចូរបង្រៀនកូនអ្នកឲ្យចៀសវាងរឿងនេះផង។
  • រស់នៅមានសុខភាពល្អ៖ ចូររក្សាប្រព័ន្ធភាពស៊ាំឲ្យនៅខ្លាំងតាមរយៈការគេងគ្រប់គ្រាន់ ហាត់ប្រាណទៀងទាត់ និងញ៉ាំអាហារផ្តល់សុខភាពជាមួយបន្លែ និងផ្លែឈើស្រស់ៗ។
  • គ្របមាត់៖ នៅពេលអ្នកត្រូវការក្អក ឬកណ្តាស ចូរប្រាកដថាមាត់និងច្រមុះអ្នកត្រូវបានបិទជិត
  • បើសិនជាអ្នកមានផ្ទៃពោះ ចូរយកចិត្តទុកដាក់ទៅលើអាហារផង៖ ចូរកាត់បន្ថយការប្រឈមនឹងឆ្លងជំងឺពីការញ៉ាំសាច់ឆៅ តាមរយៈការញ៉ាំសាច់ដែលឆ្អិន និងម្ហូបដែលឆ្អិនជានិច្ច។
  • ចាក់វ៉ាក់សាំង។

[/expander_maker]

វិធីបញ្ជាក់ថាអ្នកមានជំងឺរលាកស្រោមខួរក្បាល

គ្រូពេទ្យអ្នកអាចកំណត់ថាអ្នកមានជំងឺរលាកស្រោមខួរក្បាលបានគឺផ្អែកទៅលើប្រវត្តិជំងឺ ការពិនិត្យលើរាងកាយ និងការធ្វើតេស្តវេជ្ជសាស្រ្តមួយចំនួនទៀត។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

ក្នុងពេលពិនិត្យជំងឺ គ្រូពេទ្យប្រហែលជាត្រូវពិនិត្យរកមើលសញ្ញានៃការបង្ករោគនៅជុំវិញក្បាល ត្រចៀក បំពង់ក និងស្បែកតាមឆ្អឹងកងខ្នង។ ក្រៅពីនេះគ្រូពេទ្យនឹងធ្វើតេស្តបន្ថែមទៀតដើម្បីឱ្យរោគវិនិច្ឆ័យកាន់តែច្បាស់ដូចជា៖

  • បណ្តុះមេរោគក្នុងឈាម
  • ការថតរូបភាពវេជ្ជសាស្រ្តដូចជា កាំរស្មីអ៊ិច និង CT Scan នៅក្បាលជាដើម
  • បូមខួរឆ្អឹងខ្នងទៅពិនិត្យ

ស្ថិតក្នុងករណីជំងឺរលាកស្រោមខួរក្បាល លទ្ធផលទឹកក្នុងខួរឆ្អឹងខ្នងច្រើនតែមានចំនួនជាតិស្ករទាប គ្រាប់ឈាមសឡើងខ្ពស់ និងប្រូតេអ៊ីនឡើងខ្ពស់។

ការវិភាគលើទឹកខួរឆ្អឹងខ្នងក៏ប្រហែលជាជួយដល់គ្រូពេទ្យកំណត់លើបាក់តេរីណាមួយជាក់លាក់ដែលកំពុងតែបង្កជំងឺ។ បើសិនជាគ្រូពេទ្យសង្ស័យថាជាការរលាកស្រោមខួរក្បាលដោយវីរុសនោះ គាត់ប្រហែលជាត្រូវធ្វើតេស្តពិនិត្យលើ DNA ឈ្មោះថា Polymerase Chain Reaction (PCR) ឬតេស្តពិនិត្យទៅលើអង់ទីគ័រដែលប្រឆាំងនឹងវីរុសបង្កជំងឺរលាកស្រោមខួរក្បាលនោះ។ ការធ្វើបែបនេះនឹងជួយកំណត់ទៅលើការព្យាបាលដ៏ត្រឹមត្រូវបាន។

[/expander_maker]

ពេលណាត្រូវទៅជួបពេទ្យ?

ចូរស្វែងរកសេវាព្យាបាលភ្លាមៗបើសិនជាអ្នក ឬនរណាម្នាក់ក្នុងគ្រួសារមានរោគសញ្ញានៃជំងឺរលាកស្រោមខួរក្បាលខាងក្រោមនេះ៖

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

  • ក្តៅខ្លួន
  • ឈឺក្បាលខ្លាំងក្លា
  • វង្វេងវង្វាន់
  • ក្អួត
  • រឹងក

ជំងឺរលាកស្រោមខួរក្បាលដែលបង្កឡើងដោយវីរុសប្រហែលជាស្រួលបួលមកវិញដោយមិនបាច់ព្យាបាលទេ ប៉ុន្តែបើសិនជាបង្កដោយបាក់តេរីគឺធ្ងន់ធ្ងរណាស់ ហើយអាចនឹងត្រូវការព្យាបាលដោយថ្នាំផ្សះឱ្យបានលឿនបំផុតដើម្បីមានឱ្យកាសឆាប់ជាវិញ។ ករណីពន្យារពេលនៃការព្យាបាលលើជំងឺរលាកស្រោមខួរក្បាលដោយបាក់តេរី វានឹងប្រឈមកាន់តែខ្លាំងនឹងការខូចខាតខួរក្បាលជាប់រហូត ឬស្លាប់ទៀតផង។ ក្រៅពីនេះ ការរលាកស្រោមខួរក្បាលដោយបាក់តេរីអាចធ្វើឱ្យអ្នកជំងឺស្លាប់បានក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ គ្មានមធ្យោបានណាមួយដែលអាចបញ្ជាក់ថា អ្នក ឬកូនមានជំងឺរលាកស្រោមខួរក្បាលបង្កឡើងដោយអ្វីឡើយបើសិនជាមិនមានការពិគ្រោះជាមួយគ្រូពេទ្យ និងការធ្វើតេស្តដោយការបូមទឹកខួរឆ្អឹងខ្នងពិនិត្យ។

វាក៏ជារឿងសំខាន់ណាស់ដែរ ដែលត្រូវពិគ្រោះជាមួយគ្រូពេទ្យក្នុងករណីដែលសមាជិកគ្រួសារ ឬនរណាម្នាក់ដែលអ្នកស្គាល់មានជំងឺរលាកស្រោមខួរក្បាល។ អ្នកប្រហែលជាត្រូវការប្រើថ្នាំដើម្បីបង្ការកុំឱ្យមានការបង្ករោគបន្ថែមទៀត។

[/expander_maker]

ជំងឺរលាកស្រោមខួរក្បាលចម្លងអ្នកដោយរបៀបណា?

ការរលាកស្រោមខួរក្បាលដោយសារតែបាក់តេរី

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

បាក់តេរីចូលទៅក្នុងចរន្តឈាម និងធ្វើដំណើរទៅក្នុងខួរក្បាល និងខួរឆ្អឹងខ្នង ធ្វើឲ្យមានការរលាកស្រោមខួរក្បាលដោយបាក់តេរីស្រួចស្រាវ។ ប៉ុន្តែរឿងនេះក៏កើតឡើងនៅពេលបាក់តេរីចូលទៅក្នុងស្រោមខួរក្បាលដោយផ្ទាល់ដែរ។ រឿងនេះបង្កឡើងដោយការបង្ករោគក្នុងត្រចៀក ឬប្រហោងឆ្អឹងនៅមុខ ការបាក់បែកលលាដ៍ក្បាល ឬការវះកាត់មួយចំនួន (កម្រ)។

ការរលាកស្រោមខួរក្បាលដោយសារវីរុស

ការរលាកស្រោមខួរក្បាលដោយសារវីរុស ច្រើនតែតិចតួច និងជាទៅវិញដោយខ្លួនឯង។ ករណីភាគច្រើនគឺបង្កឡើងដោយវីរុសមួយក្រុមឈ្មោះថា Enteroviruses ដែលវាច្រើនតែកើតឡើងនៅរដូវក្តៅ។ វីរុសដូចជា Herpes Simplex Virus, HIV, Mump, West Nile Virus និងផ្សេងៗទៀតក៏ធ្វើឲ្យរលាកស្រោមខួរក្បាលដែរ។

[/expander_maker]

អ្នកអាចមានដំណោះស្រាយអ្វីនៅផ្ទះដើម្បីប្រឆាំងនឹងជំងឺរលាកស្រោមខួរក្បាល?

នៅពេលអ្នកទាក់ទងដើម្បីពិគ្រោះជាមួយគ្រូពេទ្យ ចូរប្រាប់អំពីប្រភេទ និងភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់កូនអ្នកឲ្យគ្រូពេទ្យបានដឹងផង។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

បើសិនជាគ្រូពេទ្យនិយាយថា កូនអ្នកមិនត្រូវការព្យាបាលភ្លាមៗទេ ចូរឲ្យគេសម្រាកឲ្យបានច្រើនតាមតែអាចធ្វើទៅបានខណៈពេលដែលអ្នកកំពុងតែរង់ចាំការជួបជាមួយគ្រូពេទ្យ។

ចូរឲ្យកូនញ៉ាំទឹកឲ្យបានច្រើន និងលេបថ្នាំ Acetaminophen (Tylenol) ដើម្បីបញ្ចុះកម្តៅ និងបន្ថយការឈឺចាប់ក្នុងខ្លួន។ ជាមួយគ្នានេះដែរ ចូរចៀសវាងការប្រើថ្នាំដែលអាចធ្វើឲ្យកូនមិនសូវដឹងខ្លួន។ ចូរកុំឲ្យកូនទៅរៀនអី។

[/expander_maker]

គ្រូពេទ្យព្យាបាលជំងឺរលាកស្រោមខួរក្បាលយ៉ាងដូចម្តេច?

ការព្យាបាលអាស្រ័យទោតាមប្រភេទមូលហេតុរបស់វាដូចជា៖

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

ជំងឺរលាកស្រោមខួរក្បាលដោយសារបាក់តេរី

ការរលាកស្រោមខួរក្បាលដោយសារបាក់តេរីស្រួចស្រាវត្រូវការការព្យាបាលដោយថ្នាំផ្សះបញ្ចូលតាមសរសៃភ្លាមៗ ហើយនាពេលថ្មីៗនេះដែរ ការប្រើថ្នាំប្រភេទ Cortisone គឺដើម្បីជួយជំរុញដល់ការជាសះស្បើយ និងបន្ថយការប្រឈមនឹងផលវិបាកដូចជា ហើមខួរក្បាល និងប្រកាច់បាន។ ថ្នាំផ្សះ ឬការប្រើថ្នាំផ្សះច្រើនចូលគ្នាអាស្រ័យទោតាមប្រភេទនៃបាក់តេរីដែលបង្ករោគដែរ។ គ្រូពេទ្យប្រហែលជាណែនាំឱ្យប្រើថ្នាំផ្សះប្រភេទ Broad-spectrum រហូតដល់គាត់អាចកំណត់បានថាអ្វីទៅជាមូលហេតុពិតប្រាកដនៃជំងឺរលាកស្រោមខួរក្បាល។

ជំងឺរលាកស្រោមខួរក្បាលដោយវីរុស

ថ្នាំផ្សះមិនអាចព្យាបាលការរលាកស្រោមខួរក្បាលដោយសារវីរុសបានទេ ហើយករណីភាគច្រើនវានឹងជាមកវិញដោយខ្លួនឯងក្នុងរយៈពេលច្រើនសប្តាហ៍។ ការព្យាបាលការរលាកស្រោមខួរក្បាលដោយសារវីរុសកម្រិតស្រាលច្រើនតែមានដូចជា៖

  • សម្រាកលើគ្រែ
  • ញ៉ាំទឹកឱ្យបានច្រើន
  • ថ្នាំបំបាត់ការឈឺចាប់និងបន្ថយកម្តៅ

បើសិនជាមូលហេតុនៃការរលាកស្រោមខួរក្បាលដោយសារតែវីរុសប្រភេទ Herpes វិញ គ្រូពេទ្យនឹងប្រើថ្នាំប្រឆាំងវីរុសវិញ។

[/expander_maker]

ប្រភេទនៃការរលាកស្រោមខួរក្បាលផ្សេងៗទៀត

បើសិនជាមូលហេតុនៃការរលាកស្រោមខួរក្បាលមិនដឹងច្បាស់លាស់ គ្រូពេទ្យប្រហែលជាចាប់ផ្តើមប្រើថ្នាំប្រឆាំងនឹងវីរុស និងថ្នាំផ្សះព្យាបាល ខណៈពេលមូលហេតុរបស់វាកំពុងតែរកបន្ត។

[expander_maker id=”1″ more=”អានបន្ត” less=”រំលង”]

ការរលាកស្រោមខួរក្បាលដោយសារមេរោគផ្សិតនឹងត្រូវព្យាបាលដោយថ្នាំសម្លាប់មេរោគផ្សិត។ ទោះបីជាយ៉ាងណាក៏ដោយ ថ្នាំទាំងនេះអាចនឹងមានផលវិបាកធ្ងន់ធ្ងរ ដូច្នេះការព្យាបាលអាចនឹងធ្វើបាន លុះត្រាតែពេទ្យបញ្ជាក់ថា មូលហេតុរបស់វាគឺដោយសារមេរោគផ្សិត។ ការរលាកស្រោមខួរក្បាលរ៉ាំរ៉ៃត្រូវព្យាបាលដោយផ្អែកទៅលើមូលហេតុរបស់វា ហើយភាគច្រើនគឺបណ្តាលមកពីមេរោគផ្សិតតែម្តង។

ការរលាកស្រោមខួរក្បាលដោយសារមិនមែនជាការបង្ករោគ ដូចជាដោយសារតែប្រតិកម្មអាឡែហ្ស៊ី

ឬជំងឺប្រព័ន្ធភាពស៊ាំធ្វើការខុសប្រក្រតីប្រហែលជាត្រូវព្យាបាលដោយថ្នាំ Cortisone។ ករណីខ្លះ មិនមានការព្យាបាលអ្វីទាំងអស់ ព្រោះជំងឺនេះអាចនឹងជាវិញដោយខ្លួនឯង។ ចំពោះការរលាកស្រោមខួរក្បាលដោយសារមហារីកវិញគឺទាមទារឱ្យមានការព្យាបាលទៅតាមប្រភេទមហារីកនីមួយៗវិញ៕

[/expander_maker]