ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ឆ្នាំជូត បើជួបនឹងឆ្នាំឆ្លូវ អាចនឹងរកបានលុយធំខ្លាំងណាស់ចូលមកទុកក្នុងឃ្លាំង។ ជាហេតុដែលធ្វើឲ្យមានមនុស្សជាច្រើនស្ងើចសរសើរ។ ដូចនេះ អាចនិយាយបានថាជាបុគ្គលដែលមានលុយច្រើនខ្លាំង។
ឆ្នាំវក
ឆ្នាំវក មានខួរក្បាលឆ្លាត ថែមទាំងពូកែដោះស្រាយបញ្ហា។ ជាពិសេស គេតែងតែបំពេញការងារដោយយកចិត្តទុកដាក់ជានិច្ច។ ជាហេតុដែលធ្វើឲ្យការងាររបស់គេតែងតែទទួលបានផល។
ឆ្នាំកុរ
ឆ្នាំកុរ ជាបុគ្គលដែលសម្បូរទៅដោយអ្នកតាមជួយ។ ជាហេតុដែលធ្វើឲ្យឧបសគ្គទាំងឡាយតែងតែអាចដោះស្រាយបានទាំងអស់។ ដូចនេះ បើគេជួបនឹងទុក្ខលំបាក ក៏មិនយូរដែរ នឹងអាចរំដោះខ្លួនចេញបាន៕