Join with Health.com.kh on Telegram

ឈឺពោះខ្លាំងពេលមករដូវមែនទេ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីសម្រាលអាការៈឈឺចាប់ពេលមករដូវ ៖

១. ប្រេងជីអង្កាម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងជីអង្កាមពី ៣ ទៅ ៤ដំណក់ជាមួយប្រេងដូង ២ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកសឹមលាបម៉ាស្សាល្បាយផ្ទាល់ថ្នមៗលើពោះនិងខ្នងផ្នែកខាងក្រោម។ អនុវត្តម្ដងជាប្រចាំ។

២. តែផ្កា Chamomile

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងតែផ្កា Chamomile ១ថង់តូចក្នុងទឹកក្ដៅ ១ពែងសម្រាប់រយៈពេល ១០នាទី។ ទុកឱ្យចុះត្រជាក់បន្តិចសិន សឹមបន្ថែមទឹកឃ្មុំចូល។ កូរឱ្យសព្វ សឹមទទួលទានតែនេះយ៉ាងហោចណាស់ ២ដងជាប្រចាំ ពិសេស ១សប្តាហ៍មុនមករដូវ។

៣. តែខ្ញី

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែហាន់​ខ្ញី​ជាចំណិតតូចៗ រួច​ដាក់​ចូល​ឆុង​ក្នុង​ទឹក​ក្តៅ​មួយ​ពែងសម្រាប់​រយៈពេល​ពីរ​បី​នាទី ហើយទទួលទានឱ្យទាន់ក្ដៅឧណ្ហៗជាការស្រេច។ អ្នក​អាចទទួលទានពី ២ ទៅ​ ៣ដង​ក្នុង​មួយ​ថ្ងៃ​។

៤. វីតាមីន D

ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន D ឬរួមបញ្ចូលអាហារសម្បូរវីតាមីននេះក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើចង់បំបាត់អាការៈឈឺចាប់ ឬចុករមួលពេលមករដូវ។

៥. ទទួលទានទឹកឱ្យបានគ្រប់គ្រាន់

ចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីបំបាត់អាការៈហើមពោះនិងឈឺចាប់ពេលមករដូវ។ ហើយទឹកក្ដៅឧណ្ហៗជាជម្រើសប្រសើរបំផុតក្នុងស្ថានភាពនេះដោយវានឹងជួយសម្រួលសាច់ដុំបំបាត់ការឈឺចាប់។

៦. តែបៃតង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឆុងស្លឹកតែបៃតង ១ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅ ១ពែង សម្រាប់រយៈពេលពី ៣ ទៅ ៥នាទី។ ត្រងកាកចេញ និងទុកឱ្យចុះត្រជាក់បន្តិចសិន សឹមបន្ថែមទឹកឃ្មុំចូល។ ទទួលទាន​ឱ្យទាន់ក្ដៅឧណ្ហៗពី ៣ ទៅ ៤ដងជាប្រចាំ។

៧. យ៉ាអួរ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរសុទ្ធ ១ពែងពី ៣ ទៅ ៤ដងជាប្រចាំនៅពេលមករដូវ។

៨. ទឹកប្រទាលកន្ទុយក្រពើស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានទឹកប្រទាលកន្ទុយក្រពើស្រស់ ៤ស្លាបព្រាបាយម្ដងក្នុងមួយថ្ងៃ ជាពិសេសពី ២ ទៅ ៣ថ្ងៃមុនពេលមករដូវ៕