Join with Health.com.kh on Telegram

ស្នាមអ៊ុចក្រហមៗលើស្បែកមិនពិបាកនឹងកម្ចាត់ឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធភាពកម្ចាត់ស្នាមអ៊ុចៗពណ៌ក្រហមលើស្បែក ៖

១. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះសំឡី ឬដុំសំឡីក្នុងទឹកក្រូចឆ្មារស្រស់ និងលាបលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញឱ្យបាន ២ដងរាល់ថ្ងៃ។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមតាមក្រោយ។ ក្នុងករណីអ្នកមានស្បែកឆាប់ប្រតិកម្ម កុំភ្លេចលាយទឹកក្រូចឆ្មារក្នុងបរិមាណស្មើគ្នាជាមួយទឹកធម្មតា មុនពេលលាបលើស្បែក។ ក្រោយពេលប្រើប្រាស់រូបមន្តនេះ មុនពេលចេញក្រៅក្រោមកម្ដៅថ្ងៃកុំភ្លេចប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃ។

២. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមកន្លះស្លាបព្រាកាហ្វេជាមួយទឹកធម្មតា ២ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបលើតំបន់ស្បែកដែលមានបញ្ហា។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ កុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើម។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។

៣. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើស្នាមអ៊ុចក្រហមៗនោះ និងម៉ាស្សាថ្នមៗសម្រាប់រយៈពេលពី ១ ទៅ ២នាទី។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបាន ២ដងក្នុងមួយថ្ងៃ។

៤. ប្រេងដូង

ជាដំបូងត្រូវលាងសម្អាតស្បែកជាមួយសាប៊ូកម្រិតស្រាលនិងទឹកឱ្យស្អាតជាមុនសិន។ បន្ទាប់មកជូតស្បែកឱ្យស្ងួត រួចសឹមម៉ាស្សាស្បែកជាមួយប្រេងដូងពី ២ ទៅ ៣ដងដំណក់។ អនុវត្តរៀងរាល់យប់មុនពេលចូលគេង។ ទោះជាយ៉ាងណា រូបមន្តនេះមិនសាកសមសម្រាប់អ្នកដែលមានស្បែកងាយនឹងកើតមុនឡើយ៕