មានអ្នកម្តាយថ្មីថ្មោងមួយចំនួននៅពេលដែលកូនកើតចេញមក គេតែងតែឃើញកូនដកដង្ហើមញាប់ ឬខុសពីធម្មតាក៏មានអារម្មណ៍ភ័យ។ តើនេះមកពីមូលហេតុអ្វីទៅ?
នៅពេលដែលទារកទើបនឹងកើតចេញមក ជាធម្មតាការដកដង្ហើមគឺមានភាពមិនសូវប្រក្រតីនោះទេ។ មានពេលខ្លះគេអាចដកដង្ហើមដោយមានលក្ខណៈមិនដូចមនុស្សធម្មតា។ ក្រោយពេលដែលគេកើតបានចំនួនពី២ទៅ៣ថ្ងៃ គេអាចដកដង្ហើមពី២០ទៅ៣០ដងក្នុងមួយនាទី។ ដូចនេះអ្នកមិនគួរបារម្ហពេកនោះទេ ព្រោះគេទើបតែចេញមកពិភពខាងក្រៅគឺមានលក្ខណៈមិនសូវដូចយើងនោះទេ៕