មានអ្នកម្តាយមួយចំនួននៅពេលដែលបំបៅទឹកដោះដល់កូនម្តងៗគឺមានការឈឺណាស់។ ដូចនេះតើគួរតែការពារ និងដោះស្រាយដូចម្តេចខ្លះទៅ?
ដំបូងអ្នកត្រូវតែមើលរបៀបប៊ឺតជញ្ជក់របស់កូនតើត្រូវឬនៅ ព្រោះនៅពេលដែលកូនបៅខុសរបៀប វាក៏អាចធ្វើឲ្យអ្នកឈឺដូចគ្នា។ ម្យ៉ាងទៀតក្រោយពេលដែលអ្នកបំបៅទឹកដោះដល់កូនរួច អ្នកអាចច្របាច់ទឹកដោះយកមកលាបបាន នោះវានឹងជួយកាត់បន្ថយអាការៈឈឺបានខ្លះ។ ប៉ុន្តែប្រសិនជាវាតែងតែឈឺ ហើឈឺក្នុងរយៈពេលយូរ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យនៅមន្ទីរពេទ្យដើម្បីអាចចៀសពីគ្រោះថ្នាក់បាន៕