​នៅពេល​ដែល​កូន​ទទួល​បាន​ការ​ថើប​ពី​អ្នក​ម្តាយ នោះ​គេ​នឹង​អាច​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​អ្នក​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?

​វា​អាច​ជា​ថ្នាំ​បំបាត់​ការឈឺ​ចុក​ចាប់បាន ព្រោះ​នៅពេលដែល​កូន​យំ ដោយសារ​តែ​លេង​ប៉ះ​ត្រូវ​ដៃ ឬ​ក្បាល ក្រោយពេល​ដែល​អ្នក​ម្តាយ​ថើប​កន្លែង​នោះ​រួច កូន​នឹង​អាច​បាត់​យំ​បាន​។ អ្នក​អាច​សាកល្បង​ប្រើ​វិធី​នេះ​ដើម្បី​លួង​កូន​។​

វា​នឹង​អាច​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ​កូន​ឲ្យ​រឹងមាំ​ជាង​មុន ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​កូន​មិន​ងាយ​ឈឺ​ឡើង ព្រោះ​គ្មាន​មេរោគ​អ្វី​អាច​រស់នៅ​ក្នុង​រាងកាយ​កូន​នោះទេ​។​

នៅ​មុនពេល​ដែល​កូន​មាន​អាយុ​២​ឆ្នាំ អ្នក​អាច​តែងតែ​ថើប​ដៃ ជើង និង​ពោះ​កូន ដើម្បី​ឲ្យ​កូន​អាច​វឹក​ហាត់​ប្រតិកម្ម​របស់​គេ​ចំពោះ​អ្នក​។​

នៅពេល​ដែល​អ្នក​ថើប​កូន​ច្រើន កូន​នឹងមាន​អារម្មណ៍​សុវត្ថិភាព ព្រោះ​គេ​អាច​ដឹង​ពី​អារម្មណ៍​អ្នក​តាមរយៈ​ការ​ថើប​នេះ​។​

កូន​នឹង​អាច​ទទួលបាន​អារម្មណ៍​ស្រឡាញ់​ពី​អ្នក គេ​នឹង​មិន​មាន​អារម្មណ៍​ថា​ឯក​កោរ​នោះទេ ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​គេ​អាច​លូតលាស់​បាន​ល្អ​ពី​មួយថ្ងៃ​ទៅ​មួយ​ថ្ងៃ ហើយ​អាច​ធំធាត់​ក្នុង​គ្រួសារ​ដែល​មាន​សុភមង្គល​មួយ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង