របបអាហារមានសុខភាពល្អ សម្រាប់កូននៅអាយុបីបួនឆ្នាំដំបូង ពេលកូនចូលរៀន ពិតជាសំខាន់ខ្លាំងណាស់។
ការសិក្សាមួយពីប្រទេសហ្វាំងឡង់ បានវិភាគទៅលើកុមារ ១៦១ នាក់ ដែលមានអាយុ ៦ ទៅ ៨ ឆ្នាំ អំពីគុណភាពការសិក្សា និងរបបអាហារប្រចាំថ្ងៃរបស់ពួកគេ។ ការសិក្សាដែលត្រូវបានចុះផ្សាយនៅក្នុងសារព័ត៌មាន European Journal of Nutrition បានបង្ហាញថា កូនក្មេងដែលញ៉ាំអាហារសំបូរបន្លែ ផ្លែឈើ បឺរី គ្រាប់ធញ្ញជាតិ ត្រី ខ្លាញ់រលាយ និងអាហារមានជាតិស្ករតិច ជាក្មេងដែលមានការសិក្សាល្អ ជាពិសេស ជំនាញនៃការអានតែម្តង។
របបអាហារ ដែលគេបានណែនាំមានដូចជា ៖
១. បន្លែគ្រប់មុខ
២. ផ្លែឈើ ពិសេស ពពួកបឺរី
៣. ត្រី
៤. គ្រាប់ធញ្ញជាតិ
៥. ខ្លាញ់រលាយ
៦. សាច់ក្រហម៕