Join with Health.com.kh on Telegram

នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ ប្រសិន​ជា​អ្នក​ចង់​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បានល្អ ហើយ​មាន​ប្រាជ្ញា​ឆ្លាត​វ៉ៃ អ្នក​គួរតែ​ចៀស​កុំ​ពិសារ​អាហារ​មួយ​ចំនួន​ឲ្យសោះ ព្រោះ​វា​អាច​បំផ្លាញ​ខួរក្បាល​កូន​បាន​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?

– ​ប៊ីចេង​គឺជា​របស់​ដែល​អ្នក​មិនគួរ​ញ៉ាំ​បំផុត​ដូចដែ​រអ្នក​ធ្លាប់ដឹង​រួចម​ក​ហើយ ព្រោះ​វា​មិន​ត្រឹមតែ​បំផ្លាញ​សុខភាព​កូន​ក្នុង​ផ្ទៃ​នោះទេ ថែម​ទាំង​អាច​បំផ្លាញ​អ្នក​យ៉ាង​ងាយ​បំផុត​។​

– អាហារ​ដែល​ផ្អាប់​ដូចជា​ជ្រក់ ឬ​របស់​ផ្សេងៗ​ក៏​អ្នក​មិន​អាច​ញ៉ាំ​បាន​ដែរ​បើ​អ្នក​ចង់​ឲ្យ​ខួរក្បាល​កូន​លូតលាស់​បានល្អ​។​

– កាហ្វេ ត្រី​ឆៅ និង​ស្ករ​កៅស៊ូ​សុទ្ធតែ​អ្នក​គួរតែ​ចៀស​កុំ​ពិសារ ទើប​កូន​អាច​មាន​ខួរក្បាល​ដ៏​ឆ្លាត​មួយ​បាន​។

– ពោត​លីង​ដែល​លក់​តាម​រោងកុន និង​ឆា​ខ្វៃ​ក៏​មិន​អាច​បរិភោគ​ច្រើន​ដូចគ្នា ព្រោះ​វា​សុទ្ធ​តែ​អាច​ធ្វើឲ្យ​ខួរក្បាល​កូន​មាន​បញ្ហា​បាន​។​

– នៅពេល​ដែល​អ្នក​ញ៉ាំ​ក្រូច​ច្របាច់ អ្នក​មិន​អាច​ដាក់​ស្ករ​បានទេ អ្នក​អាច​ពិសារ​តែ​ក្រូច​បាន​ហើយ ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នក​។​

– ពង​ទា​ក្បុង ​(​ពង​ទា​ខ្មៅ​) ​ក៏​អ្នក​មិន​អាច​ពិសារ​បានដែរ ព្រោះ​វា​អាច​ឲ្យ​អ្នកខ្វះ​ឈាម និង​ធ្វើឲ្យ​ខួរក្បាល​កូនចុះ​ខ្សោយ​បាន​៕