នៅពេលដែលអ្នកងូតទឹក ឬកក់សក់ឲ្យកូនរួច ហើយមិនប្រយ័ត្ន នោះកូននឹងងាយមានជំងឺផ្តាសាយខ្លាំងណាស់។ ដូចនេះតើក្រោយពេលដែលកក់សក់ឲ្យកូនរួច គួរតែធ្វើដូចម្តេចទើបកូនមិនមានអាការៈផ្តាសាយទៅ?
- ដំបូងអ្នកត្រូវតែត្រៀមកន្សែងដែលវែងមួយ។
- បន្ទាប់មកអ្នកអាចបត់ពីក្រោមឡើងលើចំនួនមួយផ្នត់។
- បន្ទាប់មកទៀតអ្នកត្រូវបត់ត្រួតពីលើមួយជាន់ទៀត។
- ក្រោយពេលដែលបត់បានពីរជាន់រួច អ្នកអាចមូលទាំងសងខាងចូលគ្នា ដោយតម្រូវឲ្យត្រូវក្បាលកូន។
- ចុងក្រោយអ្នកអាចបើកផ្នែកកណ្តាល រួចក្របលើក្បាលកូន ហើយប្រមូលសក់ចូលគ្នាជាការស្រេច នោះអ្នកនឹងមិនចាំបាច់ភ័យថាក្បាលកូនត្រូវខ្យល់ដែលអាចធ្វើឲ្យផ្តាសាយនោះទេ៕