ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ឆ្នាំកុរ ជាបុគ្គលដែលមានចរិតទន់ភ្លន់ ថែមទាំងមិនសូវចេះសន្សំប្រាក់ឡើយ ដោយចាយធំណាស់។ ប៉ុន្តែទោះបីជាគេចាយលុយខ្លាំងយ៉ាងណា ក៏មានលុយតែងតែចូលមកឲ្យគេចាយដែរ មិនចេះខ្វះឡើយ។
ឆ្នាំខាល
ឆ្នាំខាល ជាអ្នកដែលចូលចិត្តជួយអ្នកដទៃ។ ជាពិសេស គេជាបុគ្គលដែលស្រឡាញ់មុខមាត់ ដោយតែងតែដណ្តើមចេញលុយជានិច្ចពេលដែលជុំគ្នាម្តងៗ។ ថ្វីត្បិតតែគេពូកែក្នុងការចាយ ប៉ុន្តែបើនិយាយដល់ការរកលុយវិញ គ្មាននរណាប្រៀបបានឡើយ។
ឆ្នាំមមែ
ឆ្នាំមមែ ជាមនុស្សដែលគោរពពាក្យសន្យា។ ជាពិសេស គេជាបុគ្គលដែលឃើញអ្វីទិញនឹង មិនគិតពិចារណាយូរឡើយ។ បើទោះជាគេចាយធំយ៉ាងណា ក៏មានលុយចូលដែរ ព្រោះគេមានសមត្ថភាពខ្លាំងក្នុងការបង្កើតបានប្រាក់ច្រើន៕