ដោយសារកត្តាការងារ ជីវភាព និងភាពធុញថប់ក្នុងអារម្មណ៍ ធ្វើឲ្យឪពុកម្តាយមួយចំនួន មិនសូវមានពេលវេលា ដើម្បីស្និទ្ធស្នាល នឹងកូនៗឡើយ រហូតពេលខ្លះ ធ្វើឲ្យកូនឯកោ និងខ្វះភាពកក់ក្តៅ។
ដូច្នេះថ្ងៃនេះ យើងខ្ញុំនឹងបង្ហាញបងប្អូន នូគន្លឹះខ្លីៗចំនួន ៤ ដែលធ្វើឲ្យអ្នក និងកូនមានភាពជិតស្និទ្ធនឹងគ្នាឡើងវិញ។
១. បំបៅដោះកូន ៖ សារធាតុចិញ្ចឹម នៅក្នុងទឹកដោះម្តាយ មិនត្រឹមតែធ្វើឲ្យកូនឆ្លាត និងមានសុខភាពល្អនោះទេ ប៉ុន្តែ ការបំបៅដោះកូនទៀតសោត ក៏អាចធ្វើអ្នក និងកូនប៉ះសាច់គ្នា ហើយចំណងមិត្តភាព នឹងកាន់តែស្និទ្ធស្នាល។
២. ក្រឡេកមើលភ្នែកកូន ឲ្យបានញឹកញាប់ ពិសេស ពេលបំបៅ ឬបញ្ចុកអាហារ ដើម្បីឲ្យគេដឹងថា អ្នកយកចិត្តទុកដាក់ និងបារម្ភពីគេ។
៣. ចូរម៉ាស្សាឲ្យកូន ដើម្បីឲ្យគេដឹងថា គេជាមនុស្សសំខាន់ នៅក្នុងកែវភ្នែករបស់អ្នក។
៤. ចូរទុកទូរស័ព្ទចោល ពេលនៅក្បែរកូន ដើម្បីឲ្យគេយល់ថា ចំពោះអ្នក គេសំខាន់ជាងអ្វីៗទាំងអស់៕