មានសំណួរជាច្រើនដែលបងប្អូនមិត្តអ្នកអានរបស់យើងបានសួរមកទំព័ររបស់យើងទាក់ទងនឹងអាហារបន្ថែសម្រាប់ទារកតូចៗ។ ក្នុងនោះដែរ ពួកគេសួរថា តើអាហារអ្វីដែលឪពុកម្តាយគ្រប់រូបគួរចៀសវាង និងកុំឲ្យកូនតូចៗរបស់ខ្លួនញ៉ាំ។ ដូច្នេះ ខ្ញុំនឹងបង្ហាញនូវអាហារមួយចំនួនដែលអ្នកក្មេងតូចៗ ជាពិសេសអាយុចាប់ពី ៦ខែឡើងទៅគួរតែចៀសវាង។
• អាហារដែលប្រៃពេក ពិតជាមិនល្អចំពោះសុខភាពតម្រងនោមកូនឡើយ។ ចូរចៀសវាងការបន្ថែមគ្រឿងប្រៃចំពោះអាហារដែលអ្នករៀបចំឲ្យកូនញ៉ាំ
• ទឹកឃ្មុំប្រហែលជាផ្ទុកទៅដោយបាក់តេរីដែលអាចបង្កជំងឺធ្ងន់ធ្ងរដល់ពោះវៀនទារកបាន ដូច្នេះចូរចៀសវាងអាហារប្រភេទនេះ រហូតដល់គេអាយុបាន ១២ខែសិន
• អាហារកៃឆ្នៃដូចជា ដំឡូងចៀន សាច់ហេម ប័រហ្គឺ នំខេក ឬនំផ្អែមផ្សេងៗទៀត គួរតែចៀសវាង
• ប្រភេទត្រីទឹកប្រៃគួរតែចៀសវាងដែរព្រោះវាសម្បូរទៅដោយជាតិបារត
• ពពួកសត្វសមុទ្រដែលមានសំបក អាចផ្ទុកទៅដោយជាតិពុលបាន ហើយក៏ល្អគួរឲ្យកូនញ៉ាំដែរ
• ស៊ុតឆៅ ជាពិសេសស៊ុតជាប់ភ្នៅតែម្តង មិនគួរណាឲ្យគេញ៉ាំឡើយ។ ក្មេងអាយុតិចៗបែបនេះអាចញ៉ាំបានតែស៊ុតឆ្អិតប៉ុណ្ណោះ៕