Join with Health.com.kh on Telegram

បញ្ហាខ្សោយសាច់ដុំកម្រិតស្រាលមិនពិបាកនឹងដោះស្រាយឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះព្យាបាលបញ្ហានេះបានយ៉ាងឆាប់រហ័ស ៖

១. ស៊ុត

ជាអាហារផ្ដល់ឱ្យរាងកាយនូវថាមពលនិងសារធាតុចិញ្ចឹមដែលចាំបាច់សម្រាប់ដំណើរការមុខងារប្រក្រតី។ ស៊ុតក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជាវីតាមីន A, សារធាតុ riboflavin ប្រូតេអ៊ីន និងអាស៊ីតហ្វូលិកសម្រាប់សុខភាពរាងកាយនិងសាច់ដុំរឹងមាំ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានស៊ុត ១ ឬ ២គ្រាប់ក្នុងមួយថ្ងៃ។

២. ទឹកខ្មេះផ្លែប៉ោម

មានលក្ខណៈសម្បត្តិប្រឆាំងការរលាក ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដូចជាប៉ូតាស្យូម, កាល់ស្យូម និងវីតាមីនក្រុម B។ សូមបញ្ជាក់ផងដែរថាកង្វះជាតិប៉ូតាស្យូមក្នុងរាងកាយអាចបណ្ដាលឱ្យខ្សោយសាច់ដុំ។ ដូច្នេះការទទួលទានទឹកខ្មេះផ្លែប៉ោមអាចជួយពង្រឹងសាច់ដុំ ខណៈដែលលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មអាចជួយបន្ថយការឈឺចាប់និងការរលាក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ១ស្លាបព្រាបាយក្នុងទឹកក្ដៅឧណ្ហៗ ១កែវ។ កូរឱ្យសព្វ សឹមបន្ថែមទឹកឃ្មុំចូល រួចទទួលទានឱ្យបានម្ដង ឬ ២ដងជាប្រចាំ។

៣. ទឹកដោះគោស្រស់

ជួយដល់ដំណើរការសំយោគប្រូតេអ៊ីនធ្វើឱ្យសុខភាពសាច់ដុំកាន់តែមានលក្ខណៈប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែព្យាយាមទទួលទានភេសជ្ជៈនេះឱ្យបាន ២ដងក្នុងមួយថ្ងៃជាប្រចាំ។ ទោះជាយ៉ាងណាប្រសិនបើអ្នកអាឡែកស៊ីនឹងផលិតផលផ្សំឡើងពីទឹកដោះគោ ចូរចៀសវាងទទួលទាន។

៤. អាល់ម៉ុន

មានផ្ទុកសម្បូរទៅដោយម៉ាញ៉េស្យូម និងវីតាមីន E ដែលល្អណាស់សម្រាប់សាច់ដុំ ក៏ដូចជាសុខភាពទាំងមូល ព្រមទាំងបំលែងកាបូអ៊ីដ្រាតនិងប្រូតេអ៊ីនពីអាហារទៅជាថាមពលផងដែរ។ ជាលទ្ធផលជួយដោះស្រាយបញ្ហាខ្សោយសាច់ដុំ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំគ្រាប់អាល់ម៉ុនពី ៨ ទៅ ១០គ្រាប់ក្នុងទឹកធម្មតាសម្រាប់រយៈពេលពេញមួយយប់។ បន្ទាប់មកសឹមបកសំបកចេញ រួចកិនគ្រាប់អាល់ម៉ុនជាមួយទឹកដោះគោស្រស់ ១ពែង។ ទទួលទានឱ្យបានពី ១ ទៅ ២ដងក្នុងមួយថ្ងៃជាប្រចាំ។

៥. វីតាមីននិងជាតិរ៉ែ

កង្វះវីតាមីន ឬជាតិរ៉ែសំខាន់ៗមួយចំនួន ជាពិសេសវីតាមីនក្រុម B និងវីតាមីន D ក្នុងរបបអាហារអាចបង្កជាអាការៈខ្សោយសាច់ដុំ។ ដូច្នេះដើម្បីជាការប្រសើរអ្នកចាំបាច់គួររក្សាឱ្យបាននូវកម្រិតវីតាមីន ព្រមទាំងជាតិរ៉ែគ្រប់គ្រាន់ក្នុងរាងកាយ។ អាហារដូចជាទឹកដោះគោ ស៊ុត ត្រី សាច់មាន់ សណ្ដែក ផ្លែបឺរ និងស្ពៃពួយឡេងមានផ្ទុកសម្បូរទៅដោយវីតាមីនក្រុម B និងវីតាមីន D។ ក្នុងករណីចង់ប្រើប្រាស់ថ្នាំគ្រាប់វីតាមីនទាំងនេះ ចូរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។

៦. ចេក

ផ្ដល់ឱ្យរាងកាយនូវថាមពលភ្លាមៗដែលល្អណាស់សម្រាប់ព្យាបាលអាការៈខ្សោយសាច់ដុំ។ ចេកមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមនិងកាបូអ៊ីដ្រាតដូចជា sucrose និង glucose។ អ្វីដែលអ្នកត្រូវធញវើ គឺគ្រាន់តែទទួលទានចេកមួយផ្លែឱ្យបានពី ២ ទៅ ៣ដងក្នុងមួយថ្ងៃជាប្រចាំ។

៧. ទឹក

សាច់ដុំត្រូវការជាតិទឹកដើម្បីដំណើរការមុខងារបានប្រសើរ និងត្រឹមត្រូវ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនជាង ១ កែវក្នុងមួយថ្ងៃ នោះអ្នកកំពុងធ្វើឲ្យសាច់ដុំបាត់បង់នូវអ្វីដែលវាត្រូវការហើយ។ ជាលទ្ធផល អ្នកនឹងជួបប្រទះការឈឺចាប់រមួលសាច់ដុំ និងខ្សោយសាច់ដុំផងដែរ៕