ម្តាយភាគច្រើន ចូលចិត្តលាបម្សៅ និងឡេឲ្យកូនទើបនឹងកើត បន្ទាប់ពីជ្រុះផ្ចិតរួច។ ថាតើវាមានសុវត្ថិភាពដែរឬទេ? តើកូនក្មេងត្រូវការម្សៅដែរឬទេ? បើចង់ដឹងច្បាស់ សូមអានការណែនាំខាងក្រោមនេះ។
ជាការពិត ស្បែកកូនក្មេងទើបនឹងកើត មិនត្រូវការឡេ ឬម្សៅឡើយ យ៉ាងណាមិញ អ្នកម្តាយអាចប្រើបាន ប៉ុន្តែ ត្រូវប្រុងប្រយ័ត្នឲ្យមែនទែន។
ទោះបីជាមិនមានភស្តតាង ឬការបញ្ជាក់ច្បាស់ក្តី ប៉ុន្តែ ម្សៅអាចប៉ះពាល់សុខភាព និងស្បែករបស់ទារក។
គុណវិបត្តិ និងគ្រោះថ្នាក់ខ្លាំងបំផុតរបស់ម្សៅ គឺការអាលែកស៊ី ទៅនឹងសារធាតុផ្សំរបស់ម្សៅ ដូច្នេះ បើអ្នកម្តាយចង់ប្រើប្រាស់ម្សៅ សូមធ្វើតេស្តលើស្បែកកូនបន្តិចសិន មុននឹងលាបលើខ្លួនរបស់គេ។
ម្សៅមួយចំនួន ដែលមានតម្លៃ និងគ្មានស្លាកសញ្ញាត្រឹមត្រូវ ពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ចំពោះទារក ដូច្នេះ ចូរប្រុងប្រយ័ត្ន និងជ្រើសរើសផលិតផលដែលអ្នកអាចទុកចិត្តបាន។
ប្រការដែលល្អបំផុត គឺអ្នកគួរតែសាកសួរយោបល់គ្រូពេទ្យ ថាតើកូនរបស់អ្នក អាចប្រើម្សៅបានដែរឬទេ? ហើយថាតើម៉ាកណា ដែលល្អបំផុតនោះ៕