ប្រសិនបើកូនរបស់អ្នក ចេះតែទារញ៉ាំនេះញ៉ាំនោះជាប់រហូត ដំណោះស្រាយខាងក្រោមនេះប្រហែលជាអាចជួយអ្នកបាន។
ដូចអ្នកដឹងហើយថា ក្មេងៗមួយចំនួនតែងតែឃ្លាន ហើយសួររករបស់ញ៉ាំប្រហែលជាកន្លះម៉ោងម្តង ដែលជាហេតុធ្វើឲ្យអ្នកមានការធុញទ្រាន់។
ដូច្នេះ អ្នកអាចធ្វើអាហារទាំងនេះឲ្យគេញ៉ាំបាន ពីព្រោះវាអាចជួយឲ្យកូនរបស់អ្នកឆ្អែតបានយូរ ហើយលែងរំខានអ្នកទៀតហើយ។
១. បន្លែ និងប័រ ជាពិសេស គឺសាឡាដ
២. នំប៉័ង និងផ្លែប័រ
៣. ទឹកដោះគោជូរ
៤. ពោត
៥. គ្រាប់ធញ្ញជាតិ៕