Join with Health.com.kh on Telegram

រាជធានីភ្នំពេញ ៖ ជំងឺមហារីកឈាម ដែលភាសាអង់គ្លេសហៅថា Leukemia ជាមហារីកនៃជាលិកាបង្កើត ឈាមនៅក្នុងរាងកាយ រួមមានខួរឆ្អឹង និងប្រព័ន្ធទឹករងៃ ។ មហារីកឈាមមានច្រើនប្រភេទ ។ ទម្រង់ខ្លះ គឺកើតមានញឹកញាប់លើក្មេង ។ ចំណែគទម្រង់ខ្លះទៀតកើតមានច្រើនលើមនុស្សពេញវ័យ ។

មហារីកឈាមជាទូទៅពាក់ព័ន្ឋនឹងកោសិកាឈាមស ។ កោសិកាឈាមស គឺជាអ្នកប្រឆាំង នឹងការឆ្លងរោគខ្លាំងក្លា វាលូតលាស់ និងបំបែកខ្លួនធម្មតាពេលដែលរាងកាយត្រូវការ ។ តែចំពោះអ្នកមានជំងឺមហារីកឈាម ខួរឆ្អឹងផលិតចំនួនកោសិកាឈាមសច្រើនលើសលប់ ហើយមិនដំណើរការត្រឹមត្រូវ ។ ការព្យាបាលសម្រាប់មហារីកឈាម គឺស្មុគ្រស្មាញ អាស្រ័យលើប្រភេទរបស់វាហើយ និងកត្តាដទៃទៀត ។ តែមានយុទ្ធសាស្រ្ត និងធនធានដែលអាចជួយឱ្យការព្យាបាលរបស់អ្នកជោគជ័យ ។

មហារីកឈាមមានរោគសញ្ញាអ្វីខ្លះ ?

មហារីកឈាមមានរោគសញ្ញាខុសៗគ្នាអាស្រ័យលើប្រភេទរបស់វា ។ រោគសញ្ញាជួបញឹកញាប់គឺរួមមាន ៖ ក្តៅខ្លួន រឺញាក់, អស់កម្លាំងញឹកញាប់, មានការឆ្លងរោគធ្ងន់ធ្ងរ, ស្រកទម្ងន់ដោយមិនបាច់ខំ, ហើមកូនកណ្តុរ រីកថ្លើម ឬអណ្តើក, ងាយនឹងហូរឈាម រឺជាំ, ឈាមច្រមុះញឹក, មានស្នាមក្រហមលើស្បែក, បែកញើសខ្លាំងពិសេសពេលយប់ និងឈឺឆ្អឹង ។

ចូរណាត់ជួបគ្រូពេទ្យ បើអ្នកមានរោគសញ្ញាជាប់ជាប្រចាំដែលធ្វើឱ្យអ្នកបារម្ភ ។ ជាញឹកញាប់ មហារីកឈាមមិនមានរោគសញ្ញាច្បាស់លាស់ និងជាក់លាក់ទេ ។ អ្នកអាចមើលរំលងវាដោយសារតែវាជាបណ្តុំរោគសញ្ញាដូចទៅនឹងផ្តាសាយ និងជំងឺទូទៅផ្សេងទៀត ។ ពេលខ្លះមហារីកឈាម គឺរកឃើញពេលធ្វើតេស្តឈាមសម្រាប់ព្យាបាលជំងឺដទៃ ៕

កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖

– App Store: https://apple.co/3vcDKG1

– Play Store: https://bit.ly/3tJGJpa

– Register here: https://tovpet.com/register

ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។