យោងទៅតាមអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ចំនួនមេជីវិតឈ្មោលជាង ១៥លានក្នុងមួយមីលីលីត្រនៃទឹកកាម ត្រូវបានគេចាត់ទុកថាមានសុខភាពល្អ ហើយចំនួនខាងក្រោមហ្នឹងគឺជាបញ្ហា។ តាមការចុះផ្សាយនៅលើគេហទំព័រ Pulse បានឱ្យដឹងថា បញ្ហានៃការមានចំនួនមេជីវិតមិនគ្រប់គ្រាន់នេះ មួយផ្នែកក៏អាចដោះស្រាយបានដោយការទទួលទានអាហារឱ្យបានត្រឹមត្រូវ ដែលក្នុងមានអាហារមួយចំនួនដូចការរៀបរាប់ខាងក្រោម។
១. ខ្ទឹមស
ខ្ទឹមសអស់រយៈពេលជាច្រើនឆ្នាំត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបង្កើនមេជីវិតឈ្មោល។ លក្ខណៈសម្បត្តិជាច្រើនរបស់វាគឺ វីតាមីនបេ៦ និង សេលេញ៉ូម ដែលសារធាតុទាំងពីរនេះដើរតួក្នុងការផលិតមេជីវិតឈ្មោលដែលមានសុខភាពល្អ។
២. ចេក
ចេកគឺសំបូរទៅដោយវីតាមីនដ៏អស្ចារ្យ ដែលជួយឱ្យរាងកាយរបស់អ្នកផលិតមេជីវិតមានសុខភាពល្អ ក៏ដូចជាបង្កើនផលិតភាពមេជីវិតឈ្មោលរបស់អ្នក។ វាក៏មានអង់ស៊ីមប្រឆាំងនឹងការរលាកពីធម្មជាតិមួយចំនួន ដែលជួយបង្កើនចំនួនមេជីវិតឈ្មោលនិងបរិមាណទឹកកាម។
៣. ស៊ុត
ស៊ុតត្រូវបានគេចាត់ទុកថាជាជម្រើសដ៏ល្អមួយក្នុងការបង្កើនចំនួនមេជីវិតឈ្មោល ក៏ដូចជាធ្វើឱ្យចលនារបស់ពួកគេមានភាពប្រសើរឡើង។ វីតាមីន E ខ្ពស់ និងពោរពេញទៅដោយជាតិប្រូតេអ៊ីន ការបរិភោគស៊ុតជួយការពារកោសិកាមេជីវិតឈ្មោលពីរ៉ាឌីកាល់សេរី ដែលបំផ្លាញដល់ការផលិតមេជីវិតឈ្មោល។
៤. សូកូឡាខ្មៅ
សូកូឡាខ្មៅច្រើនតែជាប់ទាក់ទងនឹងការបង្កើនចំណង់ផ្លូវភេទ តែវាក៏ជួយដល់ការផលិតទឹកកាមផងដែរ។ ដូចជានៅសណ្ឋាគារខ្លះ គេដាក់ផ្លែស្រ្តបឺរីជ្រលក់ជាមួយនឹងសូកូឡា សម្រាប់គូស្នេហ៍ដែលត្រូវផ្សំដំណេក។
៥. ផ្កាខាត់ណា
ផ្កាខាត់ណាគឺជាបន្លែបៃតងមួយ ដែលត្រូវបានគេទទួលស្គាល់ថាពោរពេញទៅដោយអាស៊ីតហ្វូលិក ដែលត្រូវបានគេស្គាល់ផងដែរថា ជាវីតាមីនបេ៩ ហើយត្រូវបានគេដឹងថាជួយដល់ស្ត្រីក្នុងការមានគភ៌ ហើយឥឡូវនេះត្រូវបានគេទទួលស្គាល់ថាមានសារៈសំខាន់ចំពោះការមានកូនរបស់បុរស៕