Join with Health.com.kh on Telegram

​ជាធម្មតា ទារក​តូចៗ​ដែល​កំពុង​មាន​បញ្ហា ហើយ​ឪពុកម្តាយ​មិន​អាច​មើលឃើញ​ដឹង ដូចជា ការឈឺ​ក្បាល និង​ការ​ឈឺពោះ … ការ​យំ​របស់​ពួកគេ អាច​ធ្វើឲ្យ​ឪពុក​ម្តាយ​មាន​ការ​ភណ្ឌ​ច្រឡំ​បាន​។​

​ប្រសិន​បើ​កូន​របស់​អ្នក​យំ​យូរពេក មិន​ព្រម​បាត់​សោះ​នោះ កូន​របស់​អ្នក​ប្រហែល​ជា​ចុកពោះ បញ្ហា​ក្រពះ​ពោះវៀន ឬ​ឈឺ​ក្បាល​ដោយសារ​ជំងឺ​គ្រុនក្តៅ​ហើយ​។​

​ដំណោះស្រាយ​

​អ្នក​អាច​សាកល្បង​ធ្វើការ​ម៉ាស្សា ឬ​ច្របាច់​ថ្នមៗ​ទៅលើ​ម្រាមជើង​របស់​កូន​អ្នក (​ម្រាម​មួយ​បី​នាទី​) នោះ​វា​អាច​បំបាត់​អាការៈ ឬ​ការឈឺ​ក្បាល​ទាំងនោះ​បាន​។​
​ក្រៅពីនេះ អ្នក​ក៏​អាច​ម៉ាស្សា​បាត​នៅ​ពាក់កណ្តាល​ជើង ដើម្បី​សម្រួល​ដល់​ការ​ឈឺពោះ​បាន​ផងដែរ​។​

​យ៉ាងណាមិញ បើ​អ្នក​ព្យាយាម​ហើយ កូន​នៅតែ​យំ​ទៀត សូម​ប្រញាប់​នាំ​គេ​ទៅ​មន្ទីរពេទ្យ​ភ្លាម​៕