ខ្ជឹង គឺជាប្រភេទព្រឹក្សមួយប្រភេទកម្ពស់ចាប់ពី៥ទៅ១០ម ដុះលើឆ្នេរសមុទ្រដែលមានដីខ្សាច់ ជាពិសេសតំបន់ទាំងឡាយនៃប្រទេសក្ដៅ។ សម្រាប់នៅប្រទេសកម្ពុជា រុក្ខជាតិប្រភេទនេះគេនិយមដាំតាមដងវិថីនានា នៅភ្នំពេញជាដើម។ ឈើខ្ជឹង ជាប្រភេទឈើជាប់ល្អណាស់ សត្វខ្មួតស៊ីមិនបាន គេប្រើសម្រាប់ធ្វើទូក ធ្វើដងក្ដោង និងសង់ផ្ទះជាដើម។ គេយកស្លឹកខ្ជឹងស្ពុងឲ្យបាត់ឈឺក្បាល និងវិលមុខ។ ប្រេងនៃគ្រាប់លាយជាមួយប្រេងក្របៅ គេប្រើសម្រាប់ព្យាបាលជំងឺឃ្លង៕