ការរួមភេទ? ឆាកជីវិតប្រចាំថ្ងៃ ជាមួយនឹងកូនតូច មិនដូចគ្នានឹងការទើបនឹងរៀបការនោះទេ អ្នកប្រហែលជាគ្មានអារម្មណ៍លើការរួមភេទនោះទេ ដោយសារតែការអស់កម្លាំងនឹងការមើលកូន ការព្រួយបារម្ភនឹងបញ្ហាសុខភាព និងការខ្មាស់អៀននឹងរូបរាងខ្លួនឯងជាដើម។
ជាការពិត គ្រូពេទ្យមិនទាន់អនុញ្ញាតឲ្យអ្នករួមភេទ បានមួយរយភាគរយនោះទេ ក្នុងដំណាក់កាលនេះ ប៉ុន្តែ គ្រូពេទ្យបានណែនាំថា ការបបោសអង្អែល ឬការសម្រេចកាមឲ្យស្វាមីរបស់អ្នក ជារឿងដែលអាចធ្វើទៅបាន។
ការសិក្សាបានបង្ហាញផងដែរថា បន្ទាប់ពី ៦ សប្តាហ៍ ៖
• គូស្នេហ៍ប្រហែលជា ៦៥ ភាគរយ ចូលចិត្តស្ទាប និងបោសអង្អែលគ្នា
• គូស្នេហ៍ប្រហែលជា ៣៤ ភាគរយ បានរួមភេទតាមមាត់
• គូស្នេហ៍ប្រហែលជា ១៧ ភាគរយប៉ុណ្ណោះ ដែលរួមភេទតាមធម្មតា។
ខាងក្រោមនេះ គឺជាអ្វីដែលអ្នកគួរប្រុងប្រយ័ត្ន ៖
1. បើអ្នកសម្រាលកូនដោយការវះកាត់ អ្នកគួរទុកចន្លោះពេលវេលាឲ្យបានយូរបន្តិច
2. ប្រសិនបើការរួមភេទបង្កការឈឺចាប់ ឬហូរឈាម សូមបញ្ឈប់ភ្លាម ហើយប្រញាប់ទៅជួបគ្រូពេទ្យ៕