ក្បាលពោះរីកធំជាងធម្មតា ជាសញ្ញាដែលអាចបញ្ជាក់ថា អ្នកប្រហែលជាមានកូនភ្លោះហើយ ប្រសិនបើអ្នកធ្លាប់មានកូនពីមុនមក។
សញ្ញាមួយទៀត គឺការឡើងទម្ងន់លឿន និងច្រើនជាងធម្មតា។ អ្នកក៏ប្រហែលជាចាញ់កូនខ្លាំងផងដែរ ប្រសិនបើអ្នកមានកូនភ្លោះ។
ប៉ុន្តែ សញ្ញា និងរោគសញ្ញាទាំងនេះ អាចច្រឡំ ឬខុសបាន យ៉ាងណាមិញ មានតែការឆ្លុះអេកូពោះប៉ុណ្ណោះ ដែលអាចកំណត់ថា អ្នកមានកូនភ្លោះ ឬកូនទោលនោះ។
ហើយពេលវេលាដែលលឿនបំផុត ដើម្បីដឹងថា អ្នកមានកូនភ្លោះ ឬអត់ គឺចាប់ពីសប្តាហ៍ទី ១០ ទៅ ១៤៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855