Join with Health.com.kh on Telegram

​ផ្លែ​សាវម៉ាវ គឺជា​ផ្លែឈើ​មានឱជារស​ឈ្ងុយឆ្ងាញ់​មួយ​ប្រភេទ ដែល​ប្រជាជន​ខ្មែរ​យើង​ចូលចិត្ត​។ ថ្វី​ត្បិត​តែ​វា​មាន​តម្លៃ​ថ្លៃ​បន្តិច​មែន​ក៏​ដោយ ប៉ុន្តែ​វា​នៅតែ​ជា​ទី​ពេញ​និយម​ដែរ​។ យ៉ាងណាមិញ និយាយ​ចំពោះ​រសជាតិ​វា​វិញ គឺ​ស្រដៀង​គ្នា​នឹង​ទំពាំងបាយជូ​រ និង​ជូរអែម​តែម្តង​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ មាន​មិត្ត​អ្នកអាន​មួយ​ចំនួន​បាន​សួរ​មក​ខាង​គេហទំព័រ​យើងខ្ញុំ​ថា តើ​ស្ត្រី​មាន​ផ្ទៃពោះ​អាច​ទទួល​ទាន​ផ្លែ​សាវម៉ាវ​នេះដែរ​ឬ​អត់​?

ចម្លើយ​នោះ​គឺថា នៅពេល​ញ៉ាំ​វា​ក្នុង​ចំនួន​មួយ​ល្មម វា​ពិតជា​មាន​ប្រយោជន៍​ច្រើន​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ណាស់​៖

  • ​រសជាតិ​ផ្អែម​របស់​ផ្លែ​សាវម៉ាវ​អាច​ជួយ​បំបាត់​ការ​ក្អួតចង្អោ និង​វិលមុខ ដែល​ស្ត្រី​ភាគច្រើន​កំពុងតែ​ប្រឈមមុខ​ក្នុង​ពេល​មាន​ផ្ទៃពោះ​។
  • ចាប់តាំងពី​ផ្លែ​សាវម៉ាវ​មាន​ជាតិ​ដែក​ខ្ពស់​មក វា​ពិតជា​មាន​ប្រយោជន៍​ក្នុង​ការទប់ស្កាត់​ការ​អស់កម្លាំង និង​វិលមុខ​ក្នុងពេល​មាន​ផ្ទៃពោះ ហើយ​ក៏​ជួយ​ឲ្យ​គ្រាប់​ឈាមក្រហម​ស្ថិតក្នុង​កម្រិត​មួយ​មាន​សុខភាព​ល្អ​ដែរ​។
  • ​មាន​ម្តាយ​ជាច្រើន​តែង​មាន​អា​ការៈមិន​ស្រួល​ក្នុង​ខ្លួន​ដោយសារ​តែ​រមាស់​ស្បែក​។ ផ្លែ​សាវម៉ាវ​មាន​ជាតិ​វីតាមីន E ខ្ពស់​ដែល​អាច​ជួយ​ផ្តល់​ជីវជាតិ​ដល់​ស្បែក និង​បំបាត់​អាកា​រៈរ​មាស់​បាន​៕