ស្ត្រីម្នាក់ជាធម្មតាផលិតទឹករំអិលពីក្នុងទ្វារមាសដែលមានសភាពថ្លា ឬល្អក់តិចតួច មិនបង្កអោយ មាន ការរលាក និងក្លិនអ្វីទាំងអស់។ ក្នុងពេលមករដូវធម្មតាៗ ចំនួន និងកំហាប់របស់ឈាមដែលហូរ ចេញ មកមិនអាចមានអ្វីជាទៀងទាត់បានទេ។ មានពេលមួយក្នុងរយៈពេលមួយខែ ប្រហែលជា មាន ទឹករំអិលក្នុងចំនួនដ៏តិចតួច និងរាវហូរចេញមក ហើយពេលខ្លះទៀត ក៏បែរជាមានទឹករំអិលច្រើន និងខាប់ហូរចេញទៅវិញ។ រឿងហេតុអស់ទាំងនេះអាចចាត់ទុកបានថាជារឿងធម្មតាទេ។
ការហូរទឹករំអិលក្នុងទ្វារមាសដែលមានក្លិនស្អុយ ឬបង្កការរលាកជាធម្មតាត្រូវបានចាត់ទុកថាជា ទឹក រំអិលមិនធម្មតា។ ការរលាកប្រហែលជាធ្វើអោយរមាស់ ក្រហាយ ឬទាំងពីរ។ ការរមាស់ ប្រហែលជាអាចកើតមានគ្រប់ពេលវេលា ប៉ុន្តែភាគច្រើនបំផុតតែងតែធ្វើអោយរំខាននៅពេល យប់។ រោគសញ្ញាទាំងនេះច្រើនតែធ្វើអោយពិបាកកាន់តែខ្លាំងក្នុងពេលរួមភេទ។ យកល្អអ្នកគួរតែទៅពិ គ្រោះជាមួយអ្នកឯកទេសខាងរោគស្ត្រីប្រសិនបើមានការប្រែប្រួលទៅលើចំនួន ពណ៌ ឬក្លិនរបស់ ទឹក រំអិល៕