តើអ្នកធ្លាប់ដាំទឹកផឹកឬទេ? តើអ្នកដឹងពីវិធីដាំនិងរក្សាទុកឬនៅ? តើគួរធ្វើដូចម្តេចទើបអាចទទួលបានទឹកដែលផឹកហើយល្អចំពោះសុខភាពអ្នក? ខាងក្រោមនេះ health.com.khយើងខ្ញុំនឹងប្រាប់អ្នកពីវិធី៣យ៉ាងដើម្បីទទួលបានទឹកល្អ ៖
- ក្រោយពេលដែលអ្នកដាំពុះរួច អ្នកមិនត្រូវប្រញាប់ពន្លត់ភ្លើងទេ អ្នកត្រូវតែបើកគម្របកំសៀវដើម្បីឱ្យវាពុះចំនួន៣នាទីសិន ទើបពន្លត់ភ្លើង នោះមេរោគផ្សេងៗនឹងងាប់អស់ ប៉ុន្តែមិនត្រូវឱ្យហួសពី៣នាទី ព្រោះបើអ្នកទុកឱ្យពុះយូរ វានឹងអាចធ្វើឱ្យអ្នកកើតមហារីក។
- ក្រោយពេលដែលអ្នកពន្លត់ភ្លើងហើយ អ្នកត្រូវយកគម្របកំសៀវបិត បន្ទាប់មកទុកវាឱ្យនៅសីតុណ្ហភាពត្រឹម២៥ដល់៣០អង្សាសេទើបផឹក។
- អ្នកមិនត្រូវទុកទឹកនេះហួសពី១៦ម៉ោងទេ ព្រោះមេរោគផ្សេងៗនឹងកើតឡើងវិញនៅក្នុងទឹក ដូចនេះអ្នកគួរតែដាំក្នុងបរិមាណដែលផឹកបានហើយ៕