សំណួរ​ដែល​ស្ត្រី​តែងតែ​សួរ​ជា​ញឹកញាប់ គឺថា តើ​ក្នុង​ពេល​មាន​ផ្ទៃពោះ​គួរតែ​ប្រើ​ក្បាច់​រួមភេទ​អ្វី​ខ្លះ​ទើប​មាន​សុវត្ថិភាព​? តាមពិត​សំណួរ​នេះ​បង្ហាញ​នូវ​បញ្ហា​ពីរ​ប្រភេទ​ដែល​យើង​កំពុងតែ​រិះគិត នោះ​គឺ​ការ​មាន​ផ្ទៃពោះ និង​ការ​រួមភេទ​។​
 
​កំហុស​ជា​លើកដំបូង​ដែល​គិត​គឺ ការ​មាន​ផ្ទៃពោះ​មាន​លក្ខណៈ​ដូច​ជា​ការ​មាន​ជំងឺ​ដែរ ហើយ​បើ​គិត​អំពី​ការ​មាន​ផ្ទៃពោះ​វិញ ស្ត្រី​ពិតជា​មាន​ការ​អស់កម្លាំង​ខ្លាំង​ណាស់​។ ខណៈពេល​ដែល​មាន​បញ្ហា​សុខភាព និង​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ បានធ្វើអោយ​ជីវិត​ផ្លូវភេទ​មាន​ការលំបាក ហើយ​ភាគច្រើន​ក៏​គ្មាន​ដំណោះស្រាយ​សម្រាប់​រឿង​នេះ​ដែរ​។​
 
​កំហុស​ទី​ពីរ​គឺ​ថា មនុស្ស​យើង​តែងតែ​យល់ច្រឡំ​អំពី​ការ​រួមភេទ ដោយ​អ្នកខ្លះ​យល់​ថា​ធ្វើ​បែប​នេះ​ត្រូវ ហើយ​ធ្វើ​បែប​នោះ​ខុស​។ គំនិត​បែបនេះ​អាច​អោយ​ដឹងថា វា​ពិតជា​មាន​មធ្យោបាយ​ណាមួយ​ដែល​មាន​សុវត្ថិភាព ឬ​ត្រឹមត្រូវ​សម្រាប់​រួមភេទ​នៅពេល​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​វា​មិនមែន​ដូច្នេះ​នោះទេ​។ ការ​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ គឺ​គ្មាន​ព្រំដែន​ឡើយ អាស្រ័យ​ទៅតាម​ប្រភេទ​នៃ​ការ​រួមភេទ​ដែល​អ្នកប្រព្រឹត្តិ​ប៉ុណ្ណោះ​។ ការ​រួមភេទ​ដែល​ល្អ​មួយ​ត្រូវ​តែ​ទាមទារ​អោយ​មាន​គំនិត​ចេះ​បត់បែន និង​ការព្យាយាម​បង្កើត​ក្បាច់​ថ្មី​ដើម្បី​រួមភេទ​នៅពេល​ក្បាច់​ចាស់​លែងមាន​ប្រសិទ្ធិភាព​។​
 
​ជាទូទៅ ក្បាច់​រួមភេទ​ដ៏​ល្អ​មួយ​សម្រាប់​ពេល​មាន​ផ្ទៃពោះ​គឺ​ធ្វើ​យ៉ាងណា​អោយ​៖
·         ដៃគូរ​ទាំងពីរ​មាន​ផា​សុខភាព​ខាង​រាងកាយ​
·         ក្បាច់​ដែល​ប្រើ​នោះ​អាច​រួម​ភេទ​បាន ព្រមទាំង​មាន​ការប៉ះពាល់​លើ​រាងកាយ​តាម​តែ​អ្នក​ចង់​បាន​
·         ដៃគូរ​ទាំងសងខាង​ត្រូវចៀ​ងវាង​ការ​សង្កត់​ទៅលើ​ស្បូន ឬ​សង្កត់ពីលើ​ពោះ​របស់​ដៃគូរ​មាន​ផ្ទៃពោះ​ដោយ​ទម្ងន់​ទាំងស្រុង​។​
 
​អ្នកឯកទេស​និយាយថា ស្ត្រី​គួរតែ​ចៀសវាង​នូវ​ការ​ដេក​ផ្ងារ ឬ​ដេក​ចំហៀង​មក​ស្តាំ​យូរ​ពេក​ក្រោយពី​មាន​ផ្ទៃពោះ​បាន​បួន​ខែ​ហើយ​។​
 
​ដើម្បី​ប្រើ​ក្បាច់​រួមភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​បាន​គឺ​ទាមទារ​អោយមាន​ការច្នៃប្រឌិត ផ្តល់​ការ​កំប្លែង និង​ត្រូវ​អោយមាន​ខ្នើយ​ច្រើន​។ នេះ​មានន័យ​ថា ចូរ​បោះបង់ចោល​នូវ​ការ​សូក​បញ្ចូល​លិង្គ​ប្រសិនបើ​វា​គ្មាន​ប្រសិទ្ធិភាព​ទៀត ហើយ​ត្រូវតែ​ស្វែងរក​វិធី​ថ្មី​ដើម្បី​អោយ​ដៃគូរ​ទាំងសងខាង​សប្បាយចិត្ត​។​
 
​ប្រសិនបើ​អ្នក​កំពុងតែ​ស្វែងរក​គំនិត​មួយ​ចំនួន​ដើម្បី​ជា​កិច្ច​ចាប់ផ្តើម អ្នក​ប្រហែលជា​ចង់​បង្កើត​នូវ​ក្បាច់​រួមភេទ​ផ្ទាល់ខ្លួន​ហើយ​។ តែ​ប្រសិនបើ​អ្នក​មាន​ការពិបាក ឬ​ត្រូវ​ធ្វើ​អ្វី​ច្រើន​ពេក ក្បាច់​រួមភេទ​ខាងក្រោម​នេះ​ប្រហែលជា​អាច​ជួយ​អោយ​អ្នក​មាន​ផា​សុខភាព​ជា​មួយ​ដៃគូរ​កំពុងតែ​មាន​ផ្ទៃពោះ​បាន​៖


·         ក្បាច់ Spooning អាច​ផ្តល់​នូវ​ផា​សុខភាព​យ៉ាង​ល្អ ព្រោះ​វា​មិន​មាន​ការ​សង្កត់​ទៅលើ​ពោះ និង​ត្រូវ​ធ្វើ​ចលនា​អ្វី​ច្រើន​ឡើយ​។ ដៃគូរ​អាច​នៅ​ពីក្រោយ​អ្នក​ដោយ​ស្ថិត​ក្នុង​មុំ​មួយ​ដែល​ខុស​ពី​ការ​សូក​បញ្ចូល​លិង្គ​ដូច​កាលពី​មុន​។ ចូរ​ចៀសវាង​ការ​ដេក​ចំហៀង​មក​ខាងស្តាំ​។​

·         ក្បាច់ Side by Side ផ្តល់​អោយ​អ្នក​នូវ​ការប៉ះពាល​រាងកាយ​បាន​ច្រើន​ជាង​ក្បាច់ Spooning ប៉ុន្តែ​ការ​សូក​បញ្ចូល​លិង្គ​អាច​មាន​ការបន្លំ​តិចតួច​។ ការ​គោង​លើ​ជើង​គ្នា​ទៅវិញទៅមក​ប្រហែលជា​មាន​ប្រយោជន៍​។ ក្បាច់​នេះ​ក៏​ដូចជា​ក្បាច់ Spooning ដែរ គឺ​គ្មាន​ន​រណ​ម្នាក់​មាន​អារម្មណ៍​ថា​ត្រូវបាន​ដៃគូរ​សង្កត់ពីលើ​ទេ ដូច្នេះ​វា​ពិតជា​ផ្តល់​នូវ​ផា​សុខភាព​ខ្លាំងណាស់​។​

·         ក្បាច់​មនុស្ស​ស្រី​នៅ​ពី​លើ ផ្តល់​នូវ​អត្ថប្រយោជន៍​ច្រើន​ដើម្បី​អោយ​អ្នក​អាច​គ្រប់គ្រង​ជម្រៅ ក៏ដូចជា​មុំ​នៃ​ការ​សូក​បញ្ចូល​លិង្គ​តាម​តម្រូវការ​របស់​អ្នក​។ ចំពោះ​ការ​មាន​ផ្ទៃពោះ​វា​ប្រហែលជា​អាច​អោយ​អ្នក​មាន​ភាព​នឿយហត់​ខ្លាំង ហើយ​ប្រសិនបើ​អ្នក​មិន​អាច​ធ្វើបាន​ចូរ​ប្រើ​ក្បាច់ Lying Down Position ជំនួស​វិញ​ទៅ​ក៏​បាន ប៉ុន្តែ​ចូរ​ចាំ​ថា​ក្បាច់​មួយ​នេះ​គឺ​ល្អ​បំផុត​ហើយ​។​

·         ក្បាច់ Edge of the Bed ច្រើន​តែ​ផ្តល់នូវ​ផា​សុខភាព​កាន់តែច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ​។ អ្នក​អាច​ដេក​នៅ​លើ​គែម​របស់​គ្រែ (​ជា​ចំហៀង ឬ​ដេក​ផ្ងារ​មួយ​ភ្លេត​) ហើយ​ដៃគូរ​លុតជង្គង់ ឬ​ឈរ​ក្រៅ​គ្រែ​ក្បែរ​នោះ​ដែរ​។ ចូរ​ប្រើ​រួមគ្នា​ជាមួយ​ក្បាច់ Rear Entry បន្ថែមទៀត​ដោយ​អ្នក​លុតជង្គង់ (​កល់​ខ្នើយ​ពីក្រោម​) ហើយ​អោយ​ដងខ្លួន​ខាងលើ​នៅ​លើ​គ្រែ​តែ​កុំ​អោយ​ដល់​ពោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង