មិនមែនមនុស្សទាំងអស់សុទ្ធតែស័ក្តិសមក្នុងការចូលវិហារសែនឡើយ ព្រោះមានមនុស្សពីរប្រភេទក្រោយពេលដែលចូលវិហារសែនហើយ អាចប៉ះពាល់ដល់សំណាងរបស់ខ្លួនបាន។ តើមាននរណាខ្លះទៅដែលមិនអាចសែនបាននោះ?
មនុស្សដែលមិនអាចចូលវិហារសែនមានស្ត្រីមានផ្ទៃពោះ និងស្ត្រីមករដូវ។ នៅពេលដែលអ្នកមករដូវ ក្នុងរាងកាយអ្នកំពុងតែបញ្ចេញឈាមកង្វក់ចេញមកក្រៅ ដូចនេះប្រសិនជាអ្នកទៅសែនក្នុងវិហារ វាហាក់ដូចជាអ្នកកំពុងតែបំពានដល់ទេវតាដែលអ្នកកំពុងតែសែនអញ្ចឹង ម្យ៉ាងទៀតអ្នកក៏អាចឆុងជាមួយទេវតាក្នុងនោះដែលអាចធ្វើឲ្យអ្នកជួបតែរឿងអាក្រក់ដែរក្រោយពេលដែលអ្នកត្រឡប់មកផ្ទះវិញ។ ដូចនេះយកល្អប្រសិនជាអ្នកមានផ្ទៃពោះ ឬមករដូវ អ្នកមិនគួរចូលវិហារផ្សេងៗឡើយដើម្បីកុំឲ្យប៉ះពាល់ដល់សំណាងអ្នកបាន៕