បញ្ហាខ្វះទឹក គឺជារឿងដែលពិភពលោក កំពុងជួបប្រទះ ជាពិសេសសម្រាប់រដូវដែលមិនសម្បូរភ្លៀង។ ប៉ុន្តែបញ្ហានេះ អាចលែងកើតមានព្រោះ អ្នកវិទ្យាសាស្ត្ររកឃើញវិធីបង្កើតភ្លៀងបានយ៉ាងមានប្រសិទ្ធភាព។
ការបង្កើតភ្លៀងនេះ គេប្រើបច្ចេកទេស បំភាយសារធាតុ អ៊ីយូតប្រាក់ ចូលទៅពពក ដើម្បីបង្កើនបរិមាណចំហាយទឹកក្នុងពពក ដែលបង្កើតបានជាភ្លៀង។ ចំពោះបច្ចេកទេសនេះ ស្ដាប់ទៅដូចជាសាមញ្ញប៉ុន្តែ មិនមែនប្រទេសណាក៏អាចមានលទ្ធភាពប្រើនោះទេ ព្រោះវាតម្រូវឲ្យមានការចំណាយច្រើន ដោយបច្ចេកទេសនេះទាមទារឲ្យប្រើយន្តហោះដើម្បីបំភាយសារធាតុទាំងនោះទៅក្នុងពពក។
ជាទូទៅសម្រាប់ការប្រើបច្ចេកទេសនេះម្តងៗ គឺត្រូវចំណាយចាប់ពី ខ្ទង់សែនដុល្លារឡើងឯណោះ ដោយនេះ គឺគិតទាំងថ្លៃហោះហើរ និងតម្លៃរបស់សារធាតុអ៊ីយូតប្រាក់ផងដែរ៕
ចង់ដឹងកាន់តែច្បាស់ សូមមើលវីដេអូ ខាងក្រោម ៖
youtu.be/bKs16Al52r4
ពត៌មានប្រចាំថ្ងៃ វិធីបង្កើតភ...
វិធីបង្កើតភ្លៀងសិប្បនិម្មិត គ្រប់គ្នាកំពុងចង់ដឹង
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855