Join with Health.com.kh on Telegram

តើអ្នកចូលចិត្តការញ៉ាំអាហារយឺតនៅពេលយប់ជ្រៅមែនទេ? ដើម្បីរក្សាសុខភាពល្អអ្នកប្រហែលជាត្រូវបញ្ឈប់ទម្លាប់នេះជាបន្ទាន់។ ខាងក្រោមនេះ គឺជាមូលហេតុដែលអ្នកមិនគួរទទួលទានអាហារយប់ជ្រៅពេក តាមរយៈការចុះផ្សាយរបស់គេហទំព័រ Pulse។

១.​ ធ្វើឱ្យឡើងទម្ងន់៖ ស្ថាប័នស្រាវជ្រាវជាច្រើនបានបង្ហាញថាការញ៉ាំយប់ពេក ជះឥទ្ធិពលដល់ការឡើងទម្ងន់។ វាត្រូវបានគេរកឃើញថា រាងកាយផ្ទុកអាហារដែលញ៉ាំនៅពេលយប់ទៅជាខ្លាញ់ ពីព្រោះរាងកាយមិនអាចរំលាយអាហារឱ្យទៅជាថាមពលបានសព្វនោះទេ នៅពេលយើងគេងលក់។

២. បង្កើនអត្រាកើតជម្ងឺទឹកនោមផ្អែម៖ ដោយសារអាហារដែលអ្នកញ៉ាំនៅពេលយប់មិនអាចរំលាយបាន កូលេស្តេរ៉ុល កម្រិតទ្រីគ្លីសេរីដ និង អាំងស៊ុយលីន កើនឡើងដោយស្វ័យប្រវត្តិ។ ការកើនឡើងអាំងស៊ុយលីននិងគ្លុយកូស អាចបណ្តាលឱ្យមានជម្ងឺទឹកនោមផ្អែម។ សមត្ថភាពរបស់រាងកាយក្នុងការប្រើប្រាស់អាំងស៊ុយលីនខ្ពស់ជាងពេលថ្ងៃ។ នៅពេលដែលអាំងស៊ុយលីនរបស់អ្នកមិនអាចគ្រប់គ្រងគ្លុយកូសនៅក្នុងខ្លួនបាន ជាតិស្ករនៅក្នុងឈាមយើងនឹងកើនឡើង។ នេះមិនល្អសម្រាប់សុខភាពទេ។

៣. បង្កើនអត្រាកើតជម្ងឺលើសឈាម៖ សម្ពាធឈាមរបស់អ្នកជាធម្មតាគឺទាបនៅពេលយប់ហើយសកម្មនៅពេលថ្ងៃ។ នៅពេលដែលអ្នកញ៉ាំពេលយប់ខ្លាំង កម្រិតកូលេស្តេរ៉ុលរបស់អ្នកកើនឡើងដោយសារតែអាហារមិនអាចរំលាយបាន។ ជាមួយគ្នានេះដែរ សម្ពាធឈាមរបស់អ្នកក៏មានការកើនឡើងដែរ។  ប្រសិនបើសម្ពាធឈាមរបស់អ្នកត្រូវបានកើនឡើងរយៈពេលយូរនៅពេលយប់ រាងកាយរបស់អ្នកមានហានិភ័យខ្ពស់នៃការគាំងបេះដូង៕