Join with Health.com.kh on Telegram

ការពាក់ម៉ាសគឺមានសារៈសំខាន់សម្រាប់ការកាត់បន្ថយការរីករាលដាលនៃជម្ងឺកូវីដ១៩ តែអ្នកខ្លះគិតថាវាមិនស្រួលក្នុងការពាក់នោះទេ ទើបបានជាគេប្រើប្រាស់របាំងមុខធ្វើពីប្លាស្ទិកពាក់ជំនួសវិញ។

សំណួរដ៏ធំមួយ៖ តើការពាក់របាំងមុខធ្វើពីប្លាស្ទិក ដោយមិនមានពាក់ម៉ាស អាចកាត់បន្ថយការឆ្លងកូវីដបានដែរឬទេ ឬក៏ យើងត្រូវពាក់ម៉ាសជាមួយគ្នាផងដែរ?

យោងតាមការចុះផ្សាយនៅលើគេហទំព័រវេជ្ជសាស្រ្ត WebMD បានឱ្យដឹងពីចម្លើយថា អ្នកនៅតែត្រូវពាក់ម៉ាស ទោះបីជាមានពាក់របាំងមុខធ្វើពីប្លាស្ទិកក៏ដោយ។

របាំងមុខធ្វើពីប្លាស្ទិក អាចស្រួលពាក់ជាងម៉ាស ហើយក៏អាចធ្វើឱ្យយើងអាចឃើញមុខគ្នាបានច្បាស់។ តែវាមិនអាចការពារបានល្អដូចជាម៉ាសនោះទេ។ របាំងមុខធ្វើពីប្លាស្ទិក មិនស្រូបយកដំណក់ទឹកក្នុងដង្ហើមរបស់អ្នកតាមរបៀបដែលម៉ាសធ្វើនោះទេ។ វាគ្រាន់តែទប់ដំណក់ទឹកទាំងនោះ ឱ្យធ្លាក់ទៅក្រោមប៉ុណ្ណោះ។ ដោយសារតែវាមានចំហនៅផ្នែកខាងក្រោម មេរោគកូវីដអាចចេញតាមនោះបាន។ ដូចនេះហើយបានជាអ្នកជំនាញ មិនណែនាំឱ្យប្រើរបាំងមុខធ្វើពីប្លាស្ទិកជំនួសឱ្យម៉ាស។

ប្រសិនបើអ្នកសំរេចចិត្តពាក់របាំងមុខ ត្រូវប្រាកដថាពាក់ម៉ាសជាមួយផងដែរ។ ហើយអ្នកត្រូវលាងសម្អាតរបាំងមុខក្រោយពេលប្រើម្តងៗ ដើម្បីសម្អាតមេរោគណាមួយដែលនៅជាប់នឹងនោះ៕