ខាងក្រោមនេះ health.com.khនឹងបង្ហាញអ្នកពីទ្រព្យដែលឆ្នាំទាំងឡាយខាងលើ អាចទទួលបានក្រោយអាយុ៤០ឆ្នាំ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
មនុស្សស្រីដែលកើតក្នុងឆ្នាំនេះ កើតមកគឺអាចនាំទ្រព្យមកជាមួយ ប៉ុន្តែមិនសូវច្រើនឡើយ។ លុះដល់អាយុ៤០ នោះលាភគេនឹងចាប់ផ្តើមឡើងខ្ពស់ ដោយធ្វើឲ្យទ្រព្យអាចចូលមកច្រើន។ ជាហេតុដែលធ្វើឲ្យគេអាចក្លាយជាអ្នកមានយ៉ាងងាយ។
ឆ្នាំមមី
ក្រោយអ្នកមានអាយុ៤០ឆ្នាំ អ្នកនឹងអាចដើរតាមគោលដៅរបស់អ្នក ដោយធ្វើឲ្យអ្នកអាចដើរដល់ផ្លូវដែលមានទ្រព្យច្រើនបាន។ ជាពិសេស ទ្រព្យមួយនេះនឹងធ្វើឲ្យអ្នកចាយមិនអស់ឡើយ ដោយធ្វើឲ្យអ្នកអាចក្លាយជាសេដ្ឋីនីយ៉ាងងាយ។
ឆ្នាំជូត
ក្រោយអាយុ៤០ឆ្នាំ អ្នកនឹងមិនចាំបាច់បារម្ភពីជីវភាពរស់នៅទៀតទេ ព្រោះមានចំណូលខ្ពស់អាចចូលមកបាន។ លុយទាំងនេះ អាចធ្វើឲ្យអ្នកក្លាយជាមនុស្សស្រីដែលខ្លាំង ហើយមានលុយខ្លាំង។ ដូចនេះ អ្នកនឹងអាចនាំសំណាងនេះដល់គ្រួសារ ដោយធ្វើឲ្យអ្នកមិនខ្វះខាតទៀតទេ៕