ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីអាហារដែលអាចធ្វើឲ្យអ្នកស្គមបានក្រោយពេលដែលពិសាររួច។ តើមានអ្វីខ្លះទៅ?
- ចំពោះបុគ្គលដែលចង់ស្រកទម្ងន់ គួរតែជ្រើសរើសត្រសក់មកញ៉ាំ ព្រោះវាអាចជួយធ្វើឲ្យសាច់លើខ្លួនអ្នកជ្រុះបាន ដោយធ្វើឲ្យអ្នកមានរាងដែលគួរឲ្យទាក់ទាញមួយ។ ដូចនេះ អ្នកនឹងមិនពិបាកស្រកទម្ងន់ទៀតឡើយ។
- ផ្លែប៉ោមអ្នកគួរតែពិសារចំនួនមួយផ្លែជារៀងរាល់ថ្ងៃ ព្រោះវាមិនត្រឹមតែធ្វើឲ្យអ្នកមានរាងស្អាត ថែមទាំងអាចធ្វើឲ្យអ្នកមានសុខភាពល្អទៀតផង ដោយអាចចៀសពីគ្រូពេទ្យបាន។
- សារ៉ាយសមុទ្រ ក៏អាចជួយអ្នកឲ្យស្រកទម្ងន់បានដែរ ព្រោះវាអាចជួយធ្វើឲ្យក្រពះអ្នកងាយស្រួលរំលាយអាហារ ថែមទាំងធ្វើឲ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត ដោយធ្វើឲ្យអ្នកមិនបរិភោគច្រើននោះទេ។
- សណ្តែកក្រហម សម្បូរទៅដោយសារធាតុចិញ្ចឹម ដែលល្អចំពោះក្រពះ និងពោះវៀនអ្នក។ ជាពិសេស វាអាចការពារបេះដូង និងជួយបញ្ចុះកាឡូរីទៀតផង។ ដូចនេះ អ្នកនឹងមិនធាត់យូរទេ ដោយអាចប្រែជាស្គមបាន។
- ប្រសិនជាអ្នកចង់មានរាងស្អាត អ្នកគួរតែពិសារទឹកដោះគោជូរ ព្រោះវាមានសារធាតុដែលអាចជួយឲ្យអ្នកមិនសូវធាត់ឡើយ។ ដូចនេះ អាហារ៥ប្រភេទនេះ អ្នកគួរតែបរិភោគ ដើម្បីរាងរបស់អ្នក៕