រាជធានីភ្នំពេញ ៖ ចំពោះជំងឺទឹកនោមផែ្អមប្រភេទទី ១ គឺភាគច្រើនបង្ហាញញរោគសញ្ញាភ្លាមៗ ។ រោគសញ្ញារបស់វាមាន ៖ កម្រិតជាតិស្ករនៅក្នុងឈាម និងទឹកនោម ឡើងខ្ពស់, នោមញឹក, មានអាការៈឃ្លានខុសពីធម្មតា, ស្រកទម្ងន់ដោយពុំដឹងមូលហេតុ, មានអាការៈខ្សោយ និងឆាប់នឿយហត់, ឆាប់ខឹង និងមិនមានតុល្យភាពអារម្មណ៍ និងអ្នកចង់ក្អួត ឬ ក្អួតតែម្តង ។ នេះជាការពន្យល់របស់លោកវេជ្ជបណ្ឌិត ឃន ភារម្យ ជំនាញផ្នែកជំងឺទូទៅ នៃកម្មវិធី «ទៅពេទ្យ» ដែលជាកម្មវិធីសម្រាប់ការណាត់ជួបគ្រូពេទ្យតាមអនឡាញ ។
លោកវេជ្ជបណ្ឌិត បានពន្យល់បន្ថែមទៀតថារោគសញ្ញារបស់ជំងឺទឹកនោមផ្អែមប្រភេទទី ២ វិញ ភាគច្រើនវាមានការរាតត្បាតយឺត ។ អ្នកជំងឺប្រភេទនេះ ភាគច្រើនមានអាការៈស្រេកទឹកខ្លាំង និងនោមញឹក ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេមានអារម្មណ៍នឿយហត់ ឆាប់ខឹង និងចង់ក្អួត ឃ្លានខ្លាំងតែស្រកទម្ងន់ ។ លោកវេជ្ជបណ្ឌិតបន្តថា រោគសញ្ញាផ្សេងៗទៀត អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ២ នឹងប្រឈម ៖មានជំងឺសើស្បែក ជំងឺអញ្ចាញធេ្មញ រលាករន្ធភេទ ឬរលាកផ្លោកនោមជាញឹកញាប់ ហើយពិបាកព្យាបាល, ស្រវាំងភែ្នក, ស្ពឹកស្រពន់ដៃជើង និងមានស្បែកស្ងួត រមាស់ ។
រោគសញ្ញា ខាងលើនេះអាចមានលក្ខណៈស្រាល ដែលជាហេតុធ្វើឲ្យគេមិនបានចាប់អារម្មណ៍ ។ មានមនុស្សរាប់លាននាក់នៅលើពិភពលោកដែលកើតជំងឺទឹកនោមផែ្អមប្រភេទទី ២ នេះដោយមិនដឹងខ្លួន ៕
កំណត់សម្គាល់ ៖ អ្នកអាចទាញយកកម្មវិធី Tovpet ដើម្បីពិគ្រោះ និងព្យបាលជំងឺកូវីដ ១៩ ជាមួយគ្រូពេទ្យជំនាញ ដោយមិនបាច់ទៅកាន់មន្ទីរពេទ្យ តាមរយ: Link ខាងក្រោមនេះដោយឥតគិតថ្លៃ ៖
– App Store: https://apple.co/3vcDKG1
– Play Store: https://bit.ly/3tJGJpa
– Register here: https://tovpet.com/register
ទៅពេទ្យ (Tovpet) ជាកម្មវិធី ពិនិត្យ និងព្យាបាលជំងឺតាម អនឡាញ ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។