ខាងក្រោមនេះ health.com.kh នឹងបង្ហាញអ្នកពីរបៀបក្នុងការថែរក្សាគ្រួសារដ៏មានសុភមង្គលរបស់អ្នកឲ្យបានជាប់។ តើមានអ្វីខ្លះទៅ?
- ទោះបីជាអ្នកទាំងពីរធ្វើការនឿយហត់យ៉ាងណាក៏ដោយ មុនពេលដែលអ្នកចូលផ្ទះ អ្នកគួរតែធ្វើអារម្មណ៍អ្នកឲ្យស្រួល រក្សាចិត្តដែលសប្បាយមួយដើម្បីចូលទៅក្នុងផ្ទះ។ ការធ្វើបែបនេះ នឹងអាចធ្វើឲ្យមនោសញ្ចេតនាអ្នកកាន់តែល្អ ព្រោះអ្នកមិនបាននាំសម្ពាធចូលទៅក្នុងផ្ទះជាមួយអ្នក។ ដូចនេះ អ្នកនឹងមិនសូវឈ្លោះគ្នានោះទេ។
- ក្រោយពេលដែលអ្នកចូលដល់ផ្ទះ អ្នកគួរតែអោបគ្នាពេលដែលឃើញគ្នា ព្រោះជាការបញ្ជាក់អារម្មណ៍ដែលនឹក និងស្រឡាញ់ដែលអ្នកមានចំពោះគ្នា។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយមានអារម្មណ៍ធុញគ្នានោះទេ។
- អ្នកគួរតែឃ្លាតឲ្យឆ្ងាយពីទូរស័ព្ទ ហើយប្រើពេលដែលសល់នេះដើម្បីកំដរគ្នា ជជែកគ្នាលេងពីរឿងដែលកើតឡើងពេញមួយថ្ងៃ។ ការចេះចែករំលែកគ្នាបែបនេះ អាចធ្វើឲ្យអ្នកទាំងពីរកាន់តែមិនអាចបែកពីគ្នាបាន។ ដូចនេះ អ្នកអាចធ្វើតាមវិធីនេះបាន ដើម្បីអាចឲ្យអ្នកអាចរស់នៅជាមួយគ្នាបានយូរអង្វែង៕