ការថែរក្សាស្នាមសាក់ឲ្យបានត្រឹមត្រូវអាចជារឿងពិបាក តែនៅពេលថែរក្សាវាបានល្អហើយ វានឹងអាចជួយឲ្យស្បែកអ្នកចៀសផុតពីការមានប្រតិកម្មនានា និងឆ្លងជំងឺបាន។ ខាងក្រោមនេះគឺជាការណែនាំខ្លះៗអំពីការផ្តល់សំណើមដល់ស្បែកដែលមានស្នាមសាក់៖

  • ចូរផ្តល់សំណើមដល់ស្នាមសាក់ជាមួយនឹងក្រែម ឬឡូសិនមានជាតិទឹក។ ចូរចៀសវាងផលិតផលណាមួយដែលមានជាតិប្រេង ព្រោះវាអាចនាំឲ្យរលុបថ្នាមសាក់នោះបាន
  • ចូរលាបឡេការពារកម្តៅព្រះអាទិត្យដែលមិនជ្រះពេលត្រូវទឹក ដោយមាន SPF យ៉ាងហោចណាស់ ៣០ មុនពេលចេញទៅខាងក្រៅផ្ទះ និងលាបវាជារៀងរាល់ ២ម៉ោងម្តងនៅពេលនៅខាងក្រៅផ្ទះ
  • ចូរចៀសវាងការគេងអាំងថ្ងៃ ដែលវាអាចនាំឲ្យរលុបស្នាមសាក់ និងរលាកស្បែកបាន
  • ចូរទៅជួបពេទ្យសើស្បែកដើម្បីពិគ្រោះអំពីការរលាក ប្រតិកម្ម ឬការប្រែប្រួលនានាចំពោះស្បែកអ្នកក្រោយពីចាក់សាក់រួច ទោះបីជាចាក់សាក់ហើយច្រើនឆ្នាំក៏ដោយ៕