មាន​មនុស្ស​មួយ​ចំនួន​ចូល​ចិត្ត​ដាំ​រុក្ខជាតិ​បៃតង​នៅផ្ទះ ឬ​ដាក់​លើ​តុ​ធ្វើ​ការងារ​នៅ​ក្រុមហ៊ុន​ណាស់ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ក្នុង​ការ​ធ្វើ​ការងារ ម្យ៉ាងទៀត​ចំពោះ​អ្នក​ដែល​ប្រើ​កុំ​ប្យូ​ទ័​រ​ច្រើន នៅ​ពេល​ដែល​អ្នក​សម្លឹង​រុក្ខជាតិ​នេះ វា​នឹង​ជំនួយ​ដល់​ភ្នែក​អ្នក​ណាស់​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ប្រើ​ផ្លែ​ស្រការ​នាគ​ដើម្បី​ដាំ​ចេញ​ជា​រុក្ខជាតិ​បៃតង​ដែល​ស្រស់​ស្អាត​។

  1. ដំបូង​អ្នក​ត្រូវ​តែ​ចិត​ផ្លែ​ស្រការ​នាគ​ជា​ពីរ​ផ្នែក ហើយ​យក​ស្លាបព្រា​កោស​សាច់​វា​ចេញ​។
  2. បន្ទាប់​មក​អ្នក​អាច​យក​សាច់​នោះ​ទៅ​ត្រាំ​ក្នុង​ទឹក រួច​ព្យាយាម​ឈ្គឹះ​គ្រាប់​ចេញពី​សាច់​។
  3. បន្ទាប់​មក​ទៀត​អ្នក​អាច​យក​ស្បៃ​ម៉​ង់​មក​ខ្ចប់​វា​ហើយ​ញី​វា ទើប​យក​វា​ទៅ​ត្រាំ​ក្នុង​ទឹក​ចំនួន​មួយ​ថ្ងៃ ដើម្បី​ឲ្យ​គ្រាប់​វា​ចេញពី​សាច់ ព្រោះ​ត្រូវការ​តែ​គ្រាប់​វាយ​កមក​ដាំ​ទេ​។
  4. ក្រោយ​ពេល​ដែល​ត្រាំ​រួច អ្នក​អាច​លើក​វា​ចេញពី​ទឹក រួច​ហាល​ឲ្យ​ស្ងួត ដោយ​អាច​យក​ក្រដាស​ជូត​មាត់​មក​ស្រូប​យកជាតិ​ទឹក​ពី​គ្រាប់​នោះ បើ​នៅ​តែ​មិន​ស្ងួត អ្នក​ត្រូវ​តែ​យក​ម៉ាស៊ីន​ផ្លុំ​សក់​មក​ផ្លុំ​ឲ្យ​ស្ងួត​។
  5. អ្នក​អាច​យក​វា​ទៅ​ដាំ​បាន​ហើយ ដោយ​ដាក់​ដី​ហើយ​បាញ់​ទឹក ទើប​ដាក់​គ្រាប់​ផ្លែ​ស្រការ​នាគ​នេះ​ចូល​ទៅ​ដាំ រួច​បាញ់​ទឹក ទើប​យក​ថង់​ប្លា​ស្ទិ​ចម​ក​គ្រប ដោយ​មួយ​ថ្ងៃ​អ្នក​ត្រូវ​តែ​បាញ់​ចំនួន​ម្តង ហើយ​ត្រូវ​តែ​គ្រប​ថង់​ប្លា​ស្ទិ​ចនេះ​រហូត​ដល់​វា​ដុះ​ពន្លក​ចេញ​ទើប​បក​វា​ចេញ​។
  6. ក្រោយ​ពេល​មួយ​អាទិត្យ​វា​នឹង​ដុះ​ពន្លក​ចេញ​ដែល​មាន​ពណ៌​បៃតង​ជា​មិន​ខាន​ឡើយ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង