យើងខ្ញុំជឿជាក់ថាមនុស្សគ្រប់រូបសុទ្ធតែធ្លាប់ប្រើថង់ប្លាស្ទិចនេះដើម្បីគ្របអាហារដែលសល់ជានិច្ច ហើយដាក់ក្នុងទូរទឹកកក ប៉ុន្តែតើអ្នកដឹងទេថាវាក្រៅពីអាចយកមកប្រើបែបនេះ។ តើវាអាចយកមកធ្វើអ្វីបានទៀតនោះ?
- នៅពេលដែលអ្នកក្រាលក្រណាត់ជូតឥដ្ឋហើយវាតែងតែរអិលជានិច្ច អ្នកអាចយកថង់ប្លាស្ទិចនោះមកក្រាលនៅក្រោមឥដ្ឋ បន្ទាប់មកទើបយកក្រណាត់ជូតជើងក្រាលពីលើ នោះវានឹងមិនរអិលទៀតទេ។
- ប្រសិនជាអ្នកខ្លាចតេឡេទូរទស្សន៍អ្នកប្រលាក់ដី អ្នកអាចយកថង់ប្លាស្ទិចនេះមករុំបាន នោះតេឡេអ្នកនឹងនៅថ្មីជានិច្ច មិនងាយប្រលាក់ឡើយ។
- នៅពេលដែលកែវអ្នកប្រលាក់ អ្នកអាចយកថង់ប្លាស្ទិចនេះមកជូតបាន នោះវានឹងភ្លឺដូចជាអ្នកលាងអញ្ចឹង។
- នៅពេលដែលអ្នកប្រើប្រអប់ជ័រសម្រាប់ដាក់ម្ហូប ហើយវាជាប់ខ្លាញ់ដែលពិបាកលាងជម្រះ នោះអ្នកអាចយកវាមកជូតប្រអប់នោះបាន វានឹងជួយបំបាត់ខ្លាញ់នៅក្នុងនោះបានហើយ។
- អ្នកក៏អាចយកថង់ប្លាស្ទិចនេះមកលាងកន្លែងលាងចានរបស់អ្នកក៏បានដែរ នោះវានឹងស្អាតដូចអ្នកដុសលាងអញ្ចឹង។
- អ្នកអាចជូតជញ្ជាំងនៅកន្លែងដែលអ្នកធ្វើម្ហូប បន្ទាប់មកយកថង់ប្លាស្ទិចនោះមកបិតលើជញ្ជាំងនោះ ហើយអ្នកអាចធ្វើម្ហូបបាន នោះវានឹងមិនប្រលាក់ជញ្ជាំងអ្នកឡើយ ម្យ៉ាងទៀតជាតិខ្លាញ់ទាំងនោះនឹងមិនជាប់លើជញ្ជាំងនោះទេ។
- នៅពេលដែលអ្នកចង់កិនអ្វីមួយ ដូចជាកិនល្ងរ អ្នកអាចយកវាមកដាក់ក្នុងថង់នោះ បន្ទាប់មកយកមកកិនបាន នោះវានឹងងាយស្រួលកិនជាមិនខាន។
- ក្រោយពេលដែលអ្នកលាបសក់រួច អ្នកអាចយកវាមករុំសក់អ្នកបាន នោះវានឹងអាចស្រូបយកសារធាតុចិញ្ចឹមចូលទៅក្នុងសក់អ្នកបាន៕